បុរសចិត្តសឿង រៀបការប្រពន្ធ​ម្តង២ ក្នុងពេល​តែមួយ ព្រោះតែ...

  • 2017-04-21 08:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​២​នាក់ ក្នុង​ពេល​តែ​មួយ ដោយ​ម្នាក់​គឺ​ជា​អតីត​ប្រពន្ធ ដែល​បាន​ចែក​ផ្លូវ​គ្នា កាល​ពី​ឆ្នាំ​២០១៦ និង​ម្នាក់​ទៀត​ជា​គូ​ដណ្ដឹង​ថ្មី​របស់​បុរស​រូប​នោះ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ខាងលើ​ រៀបការ​ប្រពន្ធ​ម្តង​២ ក្នុង​ពេល​តែ​មួយ ព្រោះ​តែ​ក្រុម​គ្រួសារ​បុរស​នោះ បាន​ស្រលាញ់​ពេញចិត្ត អតីត​ប្រពន្ធ​របស់​គេយ៉ាង​ខ្លាំង និង​ចង់​ឲ្យ​ពួកគេ​បាន​រៀបការ​ត្រឹមត្រូវ​មួយ មុន​ពេល​ដែល​​បុរស​នោះ រៀបការ​ជាមួយ​គូ​ដណ្ដឹង​ថ្មី។

ពិធី​មង្គលការ កូន​កំលោះ​១ កូន​ក្រមុំ​២ នោះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ស្រុក Longzhu ខណៈ​វីដេអូ​នៃ​ពិធី​ខាងលើ ត្រូវ​គេ​បង្ហោះ​ទៅលើ​បណ្ដាញ​សង្គម​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា កន្លង​ទៅ​នេះ៕

ចង់​ដឹង​យ៉ាងណា សូម​ទស្សនា​​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង