មិន​មែន​តែ​ខ្មែរ​ទេ​ តារា​ហូលីវូដ​ក៏​ជប់​ខ្យល់​ដែរ!

  • 2017-04-23 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលកន្លងទៅ Hailey Baldwin​ បាន​បង្ហោះ​វីដេអូ​មួយ​ចូល​ទៅ​ក្នុង Instagram Story ​ដែល​បង្ហាញ​ពី​ស្នាម​ជាំ​ដោយ​សារ​តែ​ការ​ជប់​ខ្យល់​។

តារា​ម៉ូដែល​វ័យ​ ២០​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​វីដេអូ​ចូល​ទៅ​ក្នុង​ Instagram បង្ហាញ​ពី​ស្នាម​ជាំ​ដោយ​សារ​ជប់​ខ្យល់​របស់​នាង​ ដោយ​ពាក់​តែ​អាវ​ទ្រនាប់​ពណ៌​ខ្មៅ​តែ​ប៉ុណ្ណោះ។ នាង​បាន​ដាក់​ Caption ថា​ “Yikes lol” សម្រាប់​វីដេអូ​​នេះ​ ដែល​នាងបង្ហោះ​ក្នុង​គណនី​ Instagram ដែល​មាន​អ្នក​គាំទ្រ (Follower) ជិត​១០​លាន​នាក់។ Haily ស្លៀក​ខោ​គេង​យប់​ពណ៌​ស​ និង​ចងសក់​របស់​នាង​ក្នុង​វីដេអូ​នេះ។

Hailey បាន​ចូល​ទៅ​ក្នុង​ចំណោម​តារាៗ​ ដែល​ធ្លាប់​ជប់ខ្យល់​ដូច​នេះ​ដូច​ជា​ Gwyneth Paltrow, Jennifer Aniston, Lena Dunham, Ashley Benson, Kaley Cuoco, Justin Bieber, Lea Michele ហើយ​និង​ Victoria Beckham។

ធម្មតា​ប្រិយមិត្ត​​គ្រប់​គ្នា​ ប្រាកដ​ជា​ដឹង​ហើយ​ថា​ហេតុ​អ្វី​បាន​នាង​ជប់​ខ្យល់។ ការ​ជប់​ខ្យល់​ គឺ​ពេញ​និយម​នៅ​ប្រទេស​ចិន​ និង​ជាពិសេស​អាស៊ី​អាគ្នេយ៍ ដែល​យក​ពែង​ ឬកែវ​យក​មក​ដុត​កម្ដៅ​រួច​យក​មក​ជប់​ខ្យល់​លើ​ខ្លួន។ ការ​ជប់​ខ្យល់​នេះ​ជួយ​បញ្ចេញ​នូវ​សារធាតុ​ពុល​ និង​ជួយ​ឲ្យ​ឈាម​ដើរ​ស្រួល​ និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​សាច់ដុំ​ទៀត​ផង​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម