Mbappe មាន​លុយ​អាច​ទិញ​ភូមិគ្រឹះ​បាន​យ៉ាង​ងាយ តែ​សុខ​ចិត្ត​រស់​នៅ​ក្នុង...

  • 2017-04-22 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​នេះ​បើ​ទោះ​ជា​មាន​វ័យ​ក្មេង​ក៏​ដោយ។

Kylian Mbappe

ខ្សែ​ប្រយុទ្ធ​អាយុ​ទើប​១៨​ឆ្នាំ​ត្រូវ​គេ​ប្រដូច​ទៅ​នឹង Thierry Henry បន្ទាប់​ពី​នាំ​ Monaco ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​ផ្ដួល​ Manchester City និង​ Borussia Dortmund នៅ​វគ្គ​១៦​ក្រុម​ និង​៨​ក្រុម​ចុងក្រោយ។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​ Monaco រើស​ចេញ​ពី​ថ្នាល​យុវជន​របស់​ខ្លួន​ហើយ​ផ្ដល់​កុងត្រា​ជាមួយ​ឈុត​ធំ​នៅ​ឆ្នាំ ២០១៦។ បើ​តាម​ប្រាក់​ពលកម្ម​​ដែល​ទទួល​បាន​ពី​ក្លឹប ប្រមាណ ៧៤,០០០ផោន​ ក្នុង​មួយ​សប្ដាហ៍​ Mbappe អាច​ទិញ​ភូមិគ្រឹះ​ធំ​មួយ​សម្រាប់​រស់​នៅ​បាន​យ៉ាង​ងាយ​ប៉ុន្តែ​រូប​គេ​បាន​ប្រើ​ជីវិត​សាមញ្ញ​ដោយ​បច្ចុប្បន្ន​គឺ ស្នាក់​នៅ​​បន្ទប់​មួយ​នៃ​អាគារ​ហ្វឹកហាត់​របស់​ក្លឹប​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន