Justin និង​ Alex ជា​សង្សារ​នឹង​គ្នា​ក្រៅ​ឆាក?

  • 2017-04-23 03:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​បាន​មើល​រឿង​ភាគ "13 Reasons Why” រួច​ហើយ​ប្រាកដ​ជា​ពួក​គេ​ទាំង​ពីរ​ជា​តួ​អង្គ​ដ៏​សំខាន់​ក្នុង​រឿង​នេះ​ផង​ដែរ។​ Justin គឺ​ជា​ឈ្មោះ​តួអង្គ​ក្នុង​រឿង​នេះ​ ដែល​មាន​ឈ្មោះ​ពិត​ថា​ Brandon Flynn ចំណែក​​ឯ​ Alex មាន​ឈ្មោះ​ពិត​ថា​ Miles Heizer។ ពួក​គេ​សម្តែង​ជា​អង្គ​មិន​ត្រូវ​គ្នា​ក្នុង​ស៊េរី​រឿង​នេះ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ពួក​គេ​ក៏​ជា​មិត្ត​ល្អ​នៅ​ខាង​ក្រៅ​ឆាក​។ ដោយ​សារ​តែ​ស្និទ្ធ​ស្នាល​ខ្លាំង​ពេក​បែប​នេះ​ហើយ​ ទើប​ធ្វើ​អោយ​អ្នក​គាំទ្រ​រឿង​ "13 Reasons Why” យល់​ច្រទ្បំ​ថា​ពួក​គេ​ជា​សង្សារ​ទៅវិញ។

ប៉ុន្តែ​ពួក​គេ មិន​មាន​អ្វី​លើស​ពី​មិត្ត​ភក្តិ​ទេ​ នេះ​បើ​តាម​អ្នក​​តំណាង​របស់ Miles

បើ​យោង​តាម​ស៊េរី​រឿង​នេះ​អ្នក​ទាំង​២ គឺ​ជា​សត្រូវ​នឹង​គ្នា​ ដែល​មាន​វត្ត​មាន​ទាំង​ពីរ​នាក់​នៅ​ក្នុង​កាសែត​ដែល​បាន​ថត​ទុក​របស់ Hannah Baker ដែល​ប្រាប់​ពី​មូល​ហេតុ​ដែល​នាង​សម្លាប់​ខ្លួន។ ទោះ​បី​ជា​ពួក​គេ​មិន​ត្រូវ​គ្នា​ក្នុង​រឿង​ តែ​នៅ​ក្នុង​បណ្ដាញ​សង្គម​ពួក​គេ​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​ណាស់។ បើ​មិន​ជឿ​មើល​រូប​ភាព​ទាំង​នេះ​បន្តិច​ទៅ!!!

ប៉ុន្តែ គួរឲ្យ​ស្ពាយ​សម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​ឲ្យ​គេ​ទាំង​ពីរ​ស្រលាញ់​គ្នា ដែល​ពួក​គេ​គ្រាន់​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ