ប្រពៃណីជនជាតិចិនមួយក្រុម រុំជើងរួញអស់​ដើម្បីបង្ហាញ​និមិត្តរូប​នៃសម្រស់

  • 2017-04-23 08:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពៃណី​ស្ត្រី​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល ពេល​ដឹង​ថា​ពួក​គាត់​បាន​​យក​ក្រណាត់​រុំ​រឹត​ជើង​យ៉ាង​ណែន​​ជា​រហូត​ខូច​ទ្រង់​ទ្រាយ​​ជើង​ពី​ធម្មជាតិ។

ប្រពៃណី​រុំ​ជើង​ជា​ប្រពៃណី​ចិន​បុរាណ ដើម្បី​បង្ហាញ​ពី​និមិត្ត​រូប​នៃសម្រស់​របស់​មនុស្ស​ស្រី​ជំនាន់​នោះ​។ ស្ត្រី​ចំណាស់​ទាំង​នេះ​រស់​នៅ​ភូមិ​ដាច់ស្រយាល​មួយ​​នៃ​ទីក្រុង Biejie ខេត្ត Guizhou ភាគ​និរតី ប្រទេស​ចិន ​ចំណែក​បច្ចុប្បន្ន​ទម្លាប់​ដដែល​ត្រូវ​បាន​គេ​លុប​ចោល​ហើយ ​ក្រោយ​រក​ឃើញ​ផលវិបាក​ជាច្រើន។

ជាទូទៅ​គេ​ស្គាល់​ថា​ប្រពៃណី​ជើង​ផ្កាឈូក និង​ត្រូវ​បាន​គេ​អនុវត្ត​ចាប់​តាំង​ពី​សតវត្ស​​ទី ១០ មក​ម្ល៉េះ តែ​បាត់​បង់​ការ​គាំទ្រ​នៅ​ដើម​សតវត្ស​ទី ២០ ហើយ​​ច្បាប់​សម្រេច​ដក​ចេញ​​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩១១។

ដំណើរ​ការ​នៃ​ការ​រុំ​ជើង ជា​ធម្មតា​កើត​ឡើង​ទៅ​លើ​ក្មេង​ស្រី​វ័យ​ក្មេង​អាយុ​ចន្លោះ​ពី ៤​ ទៅ ៩ ឆ្នាំ ដែលជា​វ័យ​ជើង​កំពុង​លូត​លាស់ និង​អំឡុង​ពេល​រដូវ​រងា​ថែម​ទៀត​។ ជើង​របស់​ក្មេង​ស្រី​ត្រូវ​ដាក់​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ លាយ​ជាមួយ​ថ្នាំ​បុរាណ និង​ឈាម​សត្វ ដើម្បី​ឲ្យ​ជើង​ទន់ និង​ក្រចក​ជើង​រួម​ចូល​គ្នា។

បើ​តាម​សារព័ត៌មាន​ចិន China Plus ​​អះអាង​ថា បច្ចុប្បន្ន​មាន​តែ​ស្ត្រី​វ័យ​ចន្លោះ​ពី​ ៧០ ទៅ ៨០​ ឆ្នាំ​ប៉ុណ្ណោះ នៅ​​បន្ត​ប្រពៃណី​ជើង​ផ្កា​ឈូក​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ