​រក​ឃើញ​ក្រុម​ឡើង​ផ្ដាច់ព្រ័ត្រ​ពាន​មហាជន​នៅ​ក្រចេះ​ហើយ

  • 2017-04-24 02:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​គ្នា​អស់​ជា​ច្រើន​សប្ដាហ៍​មក​នេះ ​ពាន​រង្វាន់​មហាជន​នៅ​ខេត្ត​ក្រចេះ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​ដោយ​ក្រុម​ជើង​ឯក​ឆ្នាំ​២០១៤ ​ព្រាប​ស ​នឹង​ត្រូវ​តតាំង​ជាមួយ​ជើង​ឯក​ពាន​រង្វាន់​៧​មករា​ឆ្នាំ​២០១៦។

ក្នុង​​ជំនួប​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់​នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​២២​ ខែ​មេសា ​ឆ្នាំ​២០១៧​នេះ ​ក្រុម​បាល់ទាត់​ជើង​ឯក​មហាជន​ឆ្នាំ​២០១៤​ ព្រាបស ​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​យុវជន​ ក១៥៧​ ដោយ​ការ​កាត់​ក្តី​ប៉េណាល់ទី​ (៥-៤) ​បន្ទាប់​ពី​ស្មើគ្នា​ ២​ទល់​២​ក្នុង​ម៉ោង​៩០នាទី។ ជ័យជម្នះ​នេះ​​នាំ​អោយ​ក្រុម​ព្រាបស ​នឹង​ទៅ​ប៉ះ​ក្រុមបាល់ទាត់​ Kratie FC ឈុត A ​ដែល​នៅ​រង់ចាំ ​ក្រោយ​យក​ឈ្នះ​ឈុត​យុវជន​របស់​ខ្លួន​ Kratie FC ឈុត ​B ។

ដោយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​ ២៩​ ខែ​មេសា ឆ្នាំ២០១៧។​ សម្រាប់​គូ​ប្រជែង​យក​លេខ​បី​នឹង​ប្រព្រឹត្ត​ទៅ ​នា​ថ្ងៃ​ដូច​គ្នា៕

អត្ថបទ៖ មុន្នីរម្យ