តើ​លោក​អ្នកមាន​បំណងចង់​ត្រឡប់​ពេលវេលា​ទៅកាន់​ទសវត្សរ៍ឆ្នាំ ៦០ វិញ ដែរឬទេ?

  • 2017-04-24 15:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នក​ចង់​យល់​កាន់តែ​ច្បាស់​អំពីវប្បធម៌ និង​ទំនៀមទម្លាប់​របស់ខ្មែរ​យើង​កាលពី​សម័យនោះ ដែរឬទេ?

មក​ដល់​ហើយ... កម្មវិធី «រាត្រីទសរត្សរ៍ឆ្នាំ ៦០» នឹង​នាំ​លោក​អ្នក​ឲ្យវិល​ត្រឡប់​ទៅកាន់​សម័យកាល​ដ៏រំភើប​រីករាយ​នោះ​វិញ។ មិនថា​ការស្លៀកពាក់ តន្រ្តី ម្ហូបអាហារ ឬក៏ល្បែង​កម្សាន្ត​នានា លោកអ្នក​នឹង​មាន​អារម្មណ៍​ថា ប្រៀបដូចជា​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​កាល​នោះ​ពិតៗ ❤

ក្រៅពី​ភាព​សប្បាយ​រីករាយ លោកអ្នក​ថែមទាំង​បាន​ចូលរួម​ចំណែក​ក្នុងការ​បរិច្ចាគថវិកា ដើម្បី​ជួយ​ដល់​កុមារ​កំព្រា ដែល​កំពុងតែ​ត្រូវការ​ជំនួយ ព្រមទាំង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ថែមទៀតផង ដោយគ្​រាន់តែ​លោកអ្នក​ជាវ​សំបុត្រ​ចូលរួម​កម្មវិធី​របស់​យើងខ្ញុំ។

កម្មវិធី «រាត្រីទសរត្សរ៍ឆ្នាំ ៦០» គឺជា កម្មវិធីមួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​មួយក្រុម ដែល​មកពី សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា រួមគំនិត​គ្នា​បង្កើត​ជាកម្មវិធីនេះឡើង ក្នុងគោលបំណង​ រំលឹក ឡើងវិញ នូវ អតីតកាល កាល​ពីសម័យ​ដ៏រុងរឿង​នោះ​ ទាំងការ​ស្លៀកពាក់ ការ​រាំរែក ចំរៀង… ហើយ​គោលបំណង​មួយ​ទៀតនោះគឺ​ ចង់​ប្រមូល​ជាថវិការ​ជួយដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង ក្មេងៗ​ដែល​ខ្វះខាត​នៅតាម​មណ្ឌលកុមារ​កំព្រានានា​សំបុត្រ​មួយ​មាន​តម្លៃ​ត្រឹមតែ ៤ ម៉ឺនរៀល​ ប៉ុន្តែ​សម្រាប់​អ្នកជាវ ១០០ នាក់ដំបូង សំបុត្រ​មួយ​នឹង​មាន​តម្លៃ​ត្រឹមតែ ៣២ ០០០ រៀលប៉ុណ្ណោះ! រួសរាន់ឡើង!

ដើម្បី​ទិញ​សំបុត្រ សូមទាក់ទង​មកកាន់​លេខទូរសព្ទ​ខាងក្រោមនេះ៖

០១០ ៥៧៥ ៨២៤ / ០៧៧ ៦៧ ៨៧ ៩៩ / ០៩៣ ៥៩ ៥៩ ២៤/ ០៩៩ ៦៥ ១៥ ១៥

អត្ថបទ៖ ដៃគូសហការ