Facebook​ ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​គ្មាន​ស្មាតហ្វូន​ ​និង​ទូរទស្សន៍

  • 2017-04-25 03:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ ​F8​ ​ដែល​ជា​ព្រឹត្តិការណ៍​បង្ហាញ​បច្ចេកវិទ្យា​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ ​Facebook​ ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​បាន​បង្អួត​ពី​បច្ចេកវិទ្យា​រូបភាព​និម្មិត​ ​AR​ ​(Augmented Reality)​ ​ដែល​គេ​អះអាង​ថា​ ​នឹង​ដើរ​តួ​នាទី​សម្រួល​ការងារ​ជា​ច្រើន​សម្រាប់​មនុស្ស​លោក។

ការ​បង្ហើប​ពី​បច្ចេកវិទ្យា​ខាង​លើ​ ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ជា​មួយ​ការ​បង្ហាញ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​ ​១០​ ​ឆ្នាំ​ខាង​មុខ​របស់​ ​Facebook។ មហិច្ឆតា​នៃ​បណ្ដាញ​សង្គម​យក្ស​នេះ​ ​គឺ​គេ​នឹង​ធ្វើ​ឲ្យ​វត្តមាន​របស់​ស្មាតហ្វូន​ ​ទូរទស្សន៍​ ​និង​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​បាត់​ពី​ទីផ្សារ​ ​ខណៈ​ ​Facebook​ ​នឹង​យក​មុខងារ​នៃ​ផលិតផល​ទាំង​នោះ​បញ្ចូល​ក្នុង​ឧបករណ៍​ ​VR​ ​និង​បច្ចេកវិទ្យា​ ​AR​ ​របស់​ពួក​គេ។

លោក Mark Zuckerberg បង្ហាញបច្ចេកវិទ្យា AR ក្នុងសន្និសិទ្ធ F8

ចំពោះ​មហិច្ឆតា​ដ៏​ធំ​នេះ​ ​អ្នក​វិភាគ​អន្តរជាតិ​ជា​ច្រើន​ជឿ​ថា​អាច​ទៅ​រួច​ ​ព្រោះ​បច្ចុប្បន្ន​ការ​ប្រើប្រាស់​ឧបករណ៍​ ​VR​ ​បច្ចេកវិទ្យា​ ​AR​ ​និង​ការ​ថត​រូប​ ​និង​វីដេអូ​ប្រភេទ​ ​៣៦០​ ​ដឺក្រេ​កំពុង​ពេញ​និយម​ជា​បណ្ដើរ​ៗ​ជុំវិញ​ពិភពលោក៕

ការប្រើប្រាស់ឧបករណ៍ VR ក្នុងកម្មវិធីរបស់ Samsung

ប្រភព៖ worldeconomicforum   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី