ថ្ម​ Galaxy S8 មាន​សញ្ញា​សត្វ​ឆ្កែ​មួយ​ នេះ​ជា​អត្ថន័យ​វា

  • 2017-04-25 04:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​គេ​ឃើញ​​មាន​វីដេអូ​ធ្វើ​តេស្ត​លើ Galaxy S8/S8+ បែប​ប្លែកៗ​ជា​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​ឃើញ​មាន​វីដេអូ​ហែក​មើល​គ្រឿង​ក្នុង​របស់​ស្មាតហ្វូន​កំពូល​នេះ​ដែរ។ ក្នុង​វីដេអូ​ហែក​មើល​គ្រឿង​ក្នុង​ អ្នក​ទស្សនា​បាន​ចាប់​អារម្មណ៍​​សញ្ញា​ចម្លែក​មួយ​លើ​ថ្ម Galaxy S8/S8+ ដែល​ជា​សញ្ញា​សត្វ​ឆ្កែ​ និង មាន​ស្នាម​ខ្សែ​មួយ​ឆ្នូត ធ្វើ​ឲ្យ​​អ្នក​មួយ​ចំនួន​ឆ្ងល់​ថា​រូប​សញ្ញា​នេះ​មាន​អត្ថន័យ​ដូច​ម្ដេច។

ថ្ម​ Galaxy S8/s8+ ជា​ប្រភេទ​ថ្ម​មិន​អាច​ដក​ចេញ​បាន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ ប៉ុន្តែ​ប្រសិន​អ្នក​ចង់​ដក​ថ្ម​នេះ​ចេញ​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ Samsung ចង់​ឲ្យ​អ្នក​ដឹង​ថា​មិន​ត្រូវ​ទុក​ថ្ម​ដោយ​ប្រហែស​នៅ​ជិត​សត្វ​ឆ្កែ​​ឡើយ​ព្រោះ​វា​​ថ្ម​មាន​ជាតិ​ពុល​ចំពោះ​សត្វ។ ប្រសិន​បើ​ឆ្កែ​​លេប​ថ្ម​ចូល​ក្នុង​ពោះ​អាច​ឲ្យ​បំពង់អាហារ​​រលាក, ក្រហាយ, បាត់​បង់​ចំណង់​អាហារ, រាគ និង របួស​បាន។

តាម​ពិត​ទៅ​ Samsung បាន​ដាក់​​សញ្ញា​នេះ​លើ​ថ្ម​នៃ​ស្មាតហ្វូន​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ នៅ​ពេល​ក្រុមហ៊ុន​ប្រកាស​ចេញ​ Galaxy S5 និង Galaxy Note 4 ដោយ​ពី​មុន​មក​ប្រើ​សញ្ញា​​កូន​ង៉ែត​​ឯណោះ​ទេ។ គេ​មិន​ច្បាស់​ឡើយ​ថា​មូលហេតុ​អ្វី​បាន​ជា Samsung ​ផ្លាស់​ប្ដូរ​ការ​ប្រើ​​រូប​សញ្ញា​នេះ៕​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង