៧ វិធី​​ការពារ​​មិន​ឲ្យ​អ្នកណា Hack គណនី​ Facebook បាន​ដាច់​ខាត

  • 2017-04-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​រយៈ​បណ្ដាញ​សង្គម​​កំពុង​រីក​សុះសាយ​ ការ​ប្រឈម​នឹង​ការ​លួច គណនី​ពី​ជនខិលខូច​មួយ​ចំនួន​ ក៏​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត​ដរាប​ណា​អ្នក​ប្រើប្រាស់​នៅ​មិន​ទាន់​ ដឹង​ច្បាស់​ពី​វិធី​ការ​ពារ​ទាំង​អស់​នោះ​។ អ្នក​គួរ​អនុវត្ត​តាម​វិធី​ទាំង ៧ ខាង​ក្រោម ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​គេ​លួច Hack គណនី​ Facebook និង​បណ្ដាញ​សង្គម​មួយ​ចំនួន​ផ្សេង​ទៀត រួម​មាន Twitter, Instagram និង​​ Snapchat ជា​ដើម​។​

ការ​ប្រើប្រាស់​កម្មវិធី​-​ហ្គេម៖

នៅ​ពេល​ដែល​អ្នក​បើក​ដំណើរ​ការ​កម្មវិធី ហ្គេម​មួយ​ចំនួន ជា​រឿយៗ​វា​តែង​លោត​សារ​ សួរ​មក​អ្នក​ថា តើ​អ្នក​ចង់​ត​ភ្ជាប់​ទៅ​កាន់​គណនី​បណ្ដាញ​សង្គម​របស់​អ្នក​ឫ​អត់?​ នេះ​ហើយ​ជា​ការ​ប្រឈម​នឹង​ត្រូវ​គេ​លួច​ Hack ទិន្នន័យ​ព័ត៌មាន​ពី​គណនី​អ្នក​បាន។ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា អ្នក​មិន​អាច​ត​ភ្ជាប់​គណនី​ទៅ​កាន់​រាល់​កម្មវិធី​ហ្គេម​ទាំង​អស់​នោះ​ទេ តែ គួរ​ពិនិត្យ​រាល់​បណ្ដា​កម្មវិធី​ហ្គេម​ទាំង​នោះ​ជា​មុន​ ថា​តើ​វា​មាន​សុវត្ថិភាព​និង​លក្ខខណ្ឌ​តម្រូវ​អ្វី​ខ្លះ​ទាក់​ទិន​នឹង​គណនី​នៃ​បណ្ដាញ​សង្គម​របស់​អ្នក។

បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ដល់​ឧបករណ៍​របស់​អ្នក៖

ករណី​បើ​ទូរសព្ទ​របស់​អ្នក​បាត់ នោះ​អ្នក​ដែល​រើស​បាន​ ក៏​គេ​អាច​ដឹង​ពី​ព័ត៌មាន​មួយ​ចំនួន ជុំ​វិញ​គណនី​របស់​អ្នក​ផង​ដែរ ហេតុ​នេះ​ហើយ​អ្នក​ប្រើប្រាស់​គួរ​ដាក់​លេខ​កូដ​មុខ​អេក្រង់ ដើម្បី​ការ​ពារ​ ព្រោះ​ថា​ទូរសព្ទ​ដូច iPhone ជា​ដើម​ ករណី​បើ​គេ​ចុច​ខុស​លេខ​កូដ​ ១០ ដង នោះ​ទិន្នន័យ​ទាំង​មូល​ក្នុង​ទូរស័ព្ទ​នឹង​ត្រូវ​លុប​ចោល​ជា​ចាំ​បាច់​។

ប្រើប្រាស់​លេខ​កូដ​ដែល​ពិបាក​រាវ​បំផុត៖

ភាគ​ច្រើន​អ្នក​ប្រើប្រាស់​និយម​ ចូល​ចិត្ត​ណាស់​ក្នុង​ការ​ប្រើប្រាស់​លេខ​កូដ​ ដូច​គ្នា នូវ​រាល់​គណនី​បណ្ដាញ​សង្គម​ទាំង​អស់ ដូច្នេះ​ហើយ​ករណី​បើ​លេខ​កូដ​នោះ​ត្រូវ​បាន​បែក​ធ្លាយ​មួយ គឺ​គណនី​ទាំង​អស់​នឹង​ប្រឈម​បញ្ហា​តែ​ម្ដង ជា​ហេតុ​នេះ​ហើយ​ អ្នក​គួរ​តែ​ដាក់ Password ខុស​ៗ​ពី​គ្នា ឫ​ប្រើប្រាស់​កម្មវិធី Password Generator ដើម្បី​ទទួល​បាន​ប្រភេទ​កូដ​ដែល​កម្រ​មាន​អ្នក​ Hack បាន​។​

គ្រប់គ្រង​លេខ​កូដ​ឲ្យ​បាន​ល្អ៖

ហេតុ​ផល​ដែល​មនុស្ស​ចូល​ចិត្ត​ប្រើប្រាស់​កូដ​ដូច​គ្នា​សម្រាប់​រាល់​គណនី​បណ្ដាញ​សង្គម​ទាំង​អស់ គឺ​ដោយ​សារ​ខ្លាច​ភ្លេច តែ​កុំ​បារម្ភ​ អ្នក​អាច​ប្រើប្រាស់​កម្មវិធី​ Dashlane ដែល​វា​ជា​គេហទំព័រ​មួយ អាច​រៀប​ចំ​លេខ​កូដ ដែល​អ្នក​រក្សា​ទុក​ទៅ​តាម​លំដាប់​បាន​យ៉ាង​ងាយ​ស្រួល​។​

ការ​ Log in គណនី​លើ​ឧបករណ៍​ច្រើន៖

សូម​ប្រុង​ប្រយ័ត្ន​ពេល​ដែល​អ្នក​ធ្វើ​ការ​ Log In គណនី​ទៅ​កាន់​ឧបករណ៍​ដទៃ​ដូច​ជា​កុំព្យូទ័រ​នៅ​តាម​កន្លែង​អ៊ីនធឺណិត និង​មួយ​ទៀត​ការ​ខ្ចី​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ហាង​កាហ្វេ​ឫ​ Wi-Fi សាធារណៈ។ មុន​ចាកចេញ​សូម​ធ្វើ​ការ Log Out និង​លុប​ចោល (History) នៅ​លើ​ Browser ដែល​យើង​បាន Log In គណនី​។ វិធី​ម្យ៉ាង​ទៀត​ ជា​រឿយៗ​គួរ​ពិនិត្យ​មើល​ថា​តើ​ឧបករណ៍​ណា​ខ្លះ ដែល​បាន​ Log In គណនី​របស់​យើង ដែល​មាន​ស្រាប់​នៅ​ក្នុង Settings នៃ​កម្មវិធី​បណ្ដាញ​សង្គម​មួយ​ចំនួន ដូច​ជា Facebook ផ្ទាល់​។

ការ​ប្រើប្រាស់​មុខងារ Two-Factor Authentication៖

មុខងារ​មួយ​នេះ គឺ​វា​នឹង​ធ្វើ​ការ​ផ្ញើ​កូដ​សម្ងាត់ តាម​រយៈ​សារ​ SMS ទៅ​កាន់​លេខ​ទូរស័ព្ទ​ឫ​ Email អ្នក​ប្រើប្រាស់​រាល់​ពេល មុន​ Log In គណនី​របស់​យើង​។ ដើម្បី​ដំណើរការ​មុខងារ​នោះ​ប្រិយមិត្ត​អាច​ធ្វើ​ការ​ចុច​ចូល​ទៅ​ក្នុង Settings របស់​ Facebook > Security > ត្រង់​ពាក្យ Login Approvals > បើក​ Enable មុខងារ Two-Factor Authentication ។

យ៉ាងណាមិញ​រាល់​ការ​រ៉ាយរ៉ាប់​ខាង​លើ​ បើ​ប្រិយមិត្ត​អ្នក​អាន​ មិន​ទាន់​ច្បាស់​ត្រង់​ចំណុច​ណា​មួយ​ សូម​ធ្វើ​ការ​ Comment នៅ​ខាង​ក្រោម ហើយ​យើង​ខ្ញុំ​រីករាយ​ជា​និច្ច​ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​ជូន​អ្នក​ទាំង​អស់​គ្នា​ ទៅ​តាម​ដែល​អាច​ធ្វើ​បាន៕

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ ផាន់និត