ពាក្យ​១​ឃ្លា​របស់​ សុខ សោម៉ាវត្តី ឮហើយ​រំភើប​ចិត្ត​ជួស​ អែត វីន

  • 2017-04-26 02:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង សុខ សោម៉ាវត្តី បាន​លើក​ឡើង​ថា​ អែត វីន ជា​បុរស​ម្នាក់​ដែល​នៅ​ក្នុង​​ក្ដី​សុបិន​របស់​នារី​ៗ​​​ច្រើន​​​រូប​តែ​ព័ត៌មាន​មួយ​ចំនួន​ដែល​ថា​នាង​មាន​ស្នេហា​ជា​មួយ​កំលោះ​សង្ហា​រូប​នេះ​មិន​មែន​ជា​ការ​ពិត​ទេ​។

តួ​ឯក​ស្រី​ក្នុង​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" បន្ត​ថា​ ហេតុ​ផល​ដែល​នាង​ហាន​អះ​អាង​​ថា​ អែត វីន ជា​បុរស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ក្ដី​សុបិន​របស់​នារី​ៗ​ជា​ច្រើន​រូប​ដោយ​សារ​តែ​ អែត វីន សង្ហារ​បើ​និយាយ​ពី​ចរិត​វិញ​​ល្អ​តែ​ម្ដង​ចេះ​គោរព​ការ​ងារ​ក្នុង​ម៉ោង​ធ្វើ​ការ​​ គោរព​ចាស់​ទុំ​ ​ឲ្យ​តម្លៃ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន និង​ទទួល​យក​មតិ​យោបល់​ល្អ​ៗ​ពី​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​។

"ខ្ញុំ​ចង់​និយាយ​ឲ្យ​ខ្លី​តែ​មួយ​ម៉ាត់​ទេ​ អែតវីន​ គាត់​ជា​មនុស្ស​ល្អ​ ប៉ុន្តែ​បុរស​ក្នុង​ក្ដី​សុបិន​របស់​ខ្ញុំ​​ ប្រហែល​ជា​មិន​អាច​អាយុ​ក្មេង​ជាង​ខ្ញុំ​ទេ​ ហើយ​ពេល​នេះ​ខ្ញុំ​ជាមួយ​ និង​ គាត់​អត់​សូវ​មាន​ពេល​វេលា​បាន​ជួប​គ្នា​ដូច​ពេល​មុន​ទេ​"។ អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ​ថ្លែង​។

សុខ សោម៉ាវត្តី បន្ថែម​ថា​​ ប្រសិន​​បើ​នាង​ជា​មួយ​ អែត វីន មាន​ពេល​វេលា​ធ្វើ​ការ​ជា​មួយ​គ្នា​ច្រើន​ អាច​ និង​ស្វែង​យល់​ពី​ចិត្ត​គ្នា​ខ្លះ​​ ប៉ុន្តែ​ពេល​នេះ​ នាង​ និង​ អែត វីន មិន​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ទៀត​ផង​តើ​ស្នេហា​កើត​ឡើង​ដោយ​របៀប​ណា​?

គួរ​បញ្ជាក់​ថា​កន្លង​មក​ អែតវីន ក៏​បាន​ចេញ​មុខ​បក​ស្រាយ​ដែរ​ថា​ ទំនាក់​ទំនង​លោក​ ជាមួយ​ អ្នក​នាង​ សុខ សោម៉ាវត្តី ក្នុង​នាម​ជា​មិត្ត​រួម​ការ​ងារ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​ឡើយ​៕​​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន