T-ara នឹង​បញ្ចេញ​អាល់ប៊ុម​ចុង​ក្រោយ​ ខែ​មិថុនា​នេះ​ហើយ

  • 2017-04-26 10:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ផ្ទៃ​ក្នុង​មួយ​ពី​ផលិត​កម្ម​ MBK Entertainment បាន​ឲ្យ​ដឹង​ថា​ក្រុម​ចម្រៀង​ T-ara នឹង​បញ្ចេញ​អាល់ប៊ុម​ថ្មី​នៅ​ខែ​មិថុនា​ ដែល​អាល់ប៊ុម​នោះ​គឺ​ជា​អាល់ប៊ុម​ចុង​ក្រោយ​ហើយ។

T-ara នឹង​បញ្ចេញ​អាល់ប៊ុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១​ ខែ​មិថុនា​នេះ​ហើយ។ ម៉្យាង​ទៀត​សមាជិក​ក្រុម​ខ្លះ​ៗ ក៏​ជិត​ផុត​កុង​ត្រា​ជាមួយ​ផលិតកម្ម​ដែរ។ បើ​យោង​ទៅ​តាម​ប្រភព​ សមាជិក​ក្រុម​ទាំង​ ៦រូប​និង​មិន​ចុះ​កុង​ត្រា​បន្ត​ជាមួយ​ផលិតកម្ម​ដដែល​នេះ​ទេ។ កុង​ត្រា​របស់​ពួក​គេ​ទាំង​អស់​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា​នេះ​ហើយ។ ចំណែក​ឯ​គោល​ដៅ​របស់​ពួក​គេ​ទៅ​ថ្ងៃ​អនាគត​ក៏​មិន​ទាន់​ដឹង​ដែរ។

តំណាង​ផលិត​កម្ម​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ "T-ara នឹង​បញ្ចេញ​អាល់ប៊ុម​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ១​ មិថុនា​។ នេះ​គឺ​ជា​អាល់ប៊ុម​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​យើង​បាន​ផ្លាស់​ប្ដូរ​ថ្ងៃ​បញ្ចេញ​អាល់ប៊ុម​ពី កាល​បរិច្ឆេទ​ដើមដែល​គ្រោង​ទុក​ថ្ងៃ​១៧ខែ​ឧសភា។

T-araនឹង​សម្ដែង​ដើម្បី​ផ្សព្វផ្សាយ​មុន​ថ្ងៃ​បញ្ចេញ​អាល់ប៊ុម​មួយ​ថ្ងៃ​គឺ​ថ្ងៃទី ៣១ ខែ​ឧសភា។ តារា​ចម្រៀង​ក្រុម​នេះ​បាន​បញ្ចេញ​អាល់ប៊ុម​តែ​១​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០០៩ នៅ​ប្រទេស​កូរ៉េក្រៅ​ពី​នេះ​គឺ​អាល់ប៊ុម​ខ្នាត​ខ្លី(EP) និង​បទ​ចម្រៀង​លក្ខណៈ​ឌីជីថល។ ប៉ុន្តែ​ចំពោះ​នៅ​ប្រទេស​ជប៉ុន​វិញ​ ពួកគេ​បញ្ចេញ​បាន​៣អាល់ប៊ុម៕​​​​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី