អ្នកបារមីកាន់សម្ដែងចាក់ដាវខុសបច្ចេកទេស ត្រូវបាត់បង់ជីវិតខ្លួនឯង
- 2017-04-26 07:50:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបារមីកាន់សម្ដែងចាក់ដាវខុសបច្ចេកទេស ត្រូវបាត់បង់ជីវិតខ្លួនឯង
ចន្លោះមិនឃើញ
បុរសជនជាតិថៃវ័យក្មេងដែលអះអាងថាមានបារមីកាន់ បានស្លាប់បាត់បង់ជីវិតកាលពីរសៀលថ្ងៃច័ន្ទទី ២៤មេសា បន្ទាប់ពីរាំសម្ដែងចាក់ដាវលើទ្រូងដើម្បីបញ្ជាក់ភាពអមតរបស់ខ្លួន។
បុរសរងគ្រោះមានឈ្មោះ ថេបរិទ្ធិ អាយុ ២៥ឆ្នាំ រស់នៅស្រុកសាន់កាំផេង ខេត្តឈៀងម៉ៃ បានត្រូវរបួសពេលកំពុងរាំថ្វាយខ្មោចព្រាយ ឬហៅថាពិធី Fon Pee Mot ដែលជាធម្មតាប្រជាជនថៃនៅភាគឦសានប្រកាន់ខ្ជាប់ទំនៀមទម្លាប់នេះ។
ការសម្ដែងខាងលើមិនមែនជាលើកទីមួយទេ គឺលោកធ្លាប់សម្ដែងប្រមាណ ៦ ទៅ ៧ឆ្នាំហើយ ពុំដែលមានរឿងអ្វីកើតឡើងឡើយ ប៉ុន្តែម្ដងនេះគេក៏មិនដឹងមូលហេតុអ្វី ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបហ្នឹងដែរ។ ក្រោយឃើញមានរបួសហូរឈាម អ្នកចូលរួមបាននាំគ្នាប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែបានស្លាប់នៅទីនោះតែម្ដង។
ពិធីបន់ស្រន់នេះត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំ និងមានការចូលរួមពីលោក ថេបរិទ្ធិ ជាច្រើនដង ដោយលោកទទួលបានការគោរព និងជឿជាក់ពីប្រជាជនរស់នៅតំបន់នោះយ៉ាងខ្លាំង៕