និស្សិត​ឆ្នើមៗ​​ ដណ្ដើម​បាន​​ពាន​អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​ IDRIS 2017 ពីម៉ាឡេសុី

  • 2017-04-27 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ការប្រកួត​ដ៏ស្វិតស្វាញរយៈពេល​បីថ្ងៃ ក្រុមនិស្សិត​ឆ្នើមៗ​ន័រតុន​ទាំង ២៥​រូប​បាន​ត្រឡប់​មក​កម្ពុជាវិញ​ យកទាំងមេដាយ​មាស ប្រាក់ និងពានអ្នក​អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​ IDRIS 2017 មក​ជាមួយផង។

ក្រុមនិស្សិត​ទាំង ២៥​រូប​​រួម​ជាមួយ​​សាស្រ្តាចារ្យ​​មុនថ្ងៃចេញដំណើរ

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ចំនួន ១៦ ប្រទេស​រយៈពេល ៣ ថ្ងៃ​ស្តី​ពី “ការ​ស្រាវជ្រាវ និង​ការ​បង្កើត​ថ្មី “ (IDRIS 2017) ផ្នែក​វិទ្យាសាស្ត្រ ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពូរ ប្រទេស​ម៉ាឡេស៊ី ដែល​បានបញ្ចប់កាល​ពីថ្ងៃទី ២៥ ខែ​មេសា ដោយ​​មាន​គណៈកម្មកា​រវាយតម្លៃ រួម​មាន​សមាសភាព​ទាំង ១៦ ប្រទេស​​ទៅលើ​គម្រោង​របស់​ផ្នែកកុំព្យូទ័រវិទ្យា (Department of Computer Studies) និងផ្នែកអគ្គិសនី និងអេឡិចត្រូនិច (Electrical and Electronic Engineering) នៃសាកលវិទ្យាល័យន័រតុន​ដូចខាងក្រោម៖

ផ្នែកកុំព្យូទ័រវិទ្យា (Department of Computer Studies)

-NU Speech Recognition ទទួលបាន៖

  • ១. ពីរដងនៃមេដាយមាស Double Gold Award
  • ២. ទទួលបាន ពានរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេង IDRIS 2017 Young Inventor Award
  • ៣. ទទួលបាន Grand Prize Award

-NU Smart Fan ទទួលបាន៖

  • ១. ពានរង្វាន់ពិសេស Special Award
  • ២. មេដាយមាស Gold Award

-NU KH Driving Test ទទួលបាន មេដាយប្រាក់ Silver Award

ផ្នែកអគ្គិសនី និងអេឡិចត្រូនិច (Electrical and Electronic Engineering)

  • ១. ប្រព័ន្ធ​ផ្ដល់​ព៏ត៌មាន​ពី​អគ្គីភ័យ​តាម​រយៈ GPRS/GSM ទទួលបាន មេដាយមាស Gold Award
  • ២. ប្រព័ន្ធ​វិភាគ​ទិន្នន័យ​ពី​ស្ថានភាព​ដី សម្រាប់​វិស័យ​កសិកម្ម ទទួលបាន មេដាយមាស Gold Award
  • ៣. ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ទទួលបាន មេដាយប្រាក់ Silver Award និងទទួលបានពាន​ពិសេស (Special Award) ពីប្រទេស​ភីលីពីន
រូបភាព​និស្សិតលើកពានជាមួយសាស្រ្តាចារ្យ​នៅម៉ាឡេសុី | រូបភាព៖ Norton

អត្ថបទ៖ រក្សា

អត្ថបទថ្មី