កុមារតូចល្បីជក់បារីអត់ឈប់កាល ៧ឆ្នាំមុន ពេលនេះកែប្រែជីវិតគួរឲ្យសរសើរ
- 2017-04-27 02:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារតូចល្បីជក់បារីអត់ឈប់កាល ៧ឆ្នាំមុន ពេលនេះកែប្រែជីវិតគួរឲ្យសរសើរ
ចន្លោះមិនឃើញ
កុមារតូចជក់បារី ៤០ដើមក្នុងមួយថ្ងៃដែលល្បីលើអ៊ីនធឺណិតកាលពី ៧ឆ្នាំមុន ពេលនេះបានធំធាត់កែប្រែខ្លួនជាសិស្សល្អនៅសាលារៀនវិញហើយ។
កុមារា Aldi Rizal ត្រូវបានគេថតបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតលើកដំបូងក្នុងឆ្នាំ ២០១០ កាលអាយុ ២ឆ្នាំ ពេលកំពុងជិះរថយន្តជ័រក្នុងភូមិរបស់ខ្លួននៅកោះសូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។
បន្ទាប់ពីល្បីសុះសាយបានរយៈពេល ២ឆ្នាំ រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនអ្នកជំនាញម្នាក់ទៅជួយដោះស្រាយការញៀនរបស់កុមារតូចនេះ។ ប៉ុន្តែវាមិនមែនជាការងារងាយស្រួលសម្រាប់ Aldi និងគ្រួសាររបស់គេឡើយ។
ម្ដាយរបស់កុមារវ័យ ៩ឆ្នាំខាងលើ គឺអ្នកស្រី Dianel Rizal អាយុ ៣២ឆ្នាំ និយាយថា "ដំបូងពេលយើងបានព្យាយាមផ្ដាច់ទម្លាប់ជក់បារីរបស់ Aldi វាបានធ្វើឲ្យរូបគេពិបាកក្នុងខ្លួនអន្ទះអន្ទែងយ៉ាងខ្លាំង។ ប៉ុន្តែបច្ចុប្បន្ន រូបគេលែងត្រូវការបារីទៀតហើយ ដោយជំនួសមកវិញជាមួយការញ៉ាំអាហារយ៉ាងច្រើនដូចជា អាហារសម្បូរជាតិខ្លាញ់ និងទឹកដោះគោខាប់ ៣កំប៉ុងក្នុងមួយថ្ងៃ។"
លោកគ្រូពេទ្យ William ព្រមានថា ការជក់បារីរបស់ Aldi អាចធ្វើឲ្យមានបញ្ហាទម្ងន់ដោយឈាមមិនអាចបំបែកគ្លុយកូសពីអាហារបានឡើយ ជាហេតុបណ្ដាលឲ្យ Aldi មានរូបរាងធំឡើងៗ។ ប៉ុន្តែដោយសារការរឹតបន្តឹងការជក់ ប្ដូរមកបរិភោគផ្លែឈើស្រស់ បន្លែស្រស់វិញ Aldi សម្រកទម្ងន់ជិតបានដូចទម្ងន់កុមារទូទៅហើយ៕