​អាច​វិល​មុខ​ក្អួត​ចង្អោរ​ពេល​ឃើញ​ការ​រចនា​ក្នុង​រថយន្ត​នេះ

  • 2017-04-28 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​រថយន្ត​​ម៉ូដែល​ Trans Am ​ដែល​​​បាន​រចនា​រូបរាង​យ៉ាង​ចម្លែក​មួយ​គ្រឿង​បាន​បង្ហាញ​ខ្លួន​ដាក់​លក់​នៅ​លើ​វិបសាយ​ Craigslist ក្នុង​សហរដ្ឋអាមេរិក។

ម្ចាស់​រថយន្ត​បាន​អះអាង​ថា​បាន​ចំណាយ​ ៨ ០០០ ដុល្លារ​ដើម្បី​ Updrage (ធ្វើ​ឲ្យ​ឡូយ​ជាង​មុន) រូបរាង​ខាង​ក្រៅ​របស់​រថយន្ត​ខាង​លើ។ ប៉ុន្តែ​អ្វី​ដែល​មើល​ឃើញ​ផ្ទាល់​គឺ​ ៨ ០០០ ដុល្លារ​នេះ​ប្រៀប​ដូច​ជា​ការ​ Downgrade (មិន​ឡូយ​ដូច​មុខ) ទៅ​វិញ ដោយ​បាន​ធ្វើ​ឲ្យ​រថយន្ត​ Trans Am ដែល​ធ្លាប់​តែ​​មាន​ភាព​ទាក់​ទាញ​ប្រែ​ក្លាយ​ជា​រថយន្ត​ដែល​ធ្វើ​ឲ្យ​ក្មេង​ឃើញ​ហើយ​ខ្លាច។

​​​​​​​​ប្រសិន​បើ​អ្នក​គិត​ថា​រូបរាង​ខាង​ក្រៅ​អាក្រក់​មើល​នោះ​ត្រៀម​ខ្លួន​វិល​មុខ​ក្អួត​ចង្អោរ​ឲ្យ​ហើយ​ទៅ​ ព្រោះ​ថា​ការ​រចនា​ផ្នែក​ខាង​ក្នុង​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​បាន​កែ​កុន​ដោយ​សាច់​កំណាត់​ មើល​ទៅ​ដូច​ជា​សាច់​កំណាត់​សាឡុង​ដែល​គេ​បោះ​ចោល​យ៉ាង​អ៊ីចឹង។

រថយន្ត​ខាង​លើ​ដាក់​លក់​ក្នុង​តម្លៃ​ ៥ ៦០០ ដុល្លារ​ ហើយ​ម្ចាស់​រថយន្ត​ដែល​ដាក់​លក់​បាន​បន្ថែម​ថា​នេះ​ជា​រថយន្ត​​ដ៏​ស្រស់​ស្អាត​ដែល​អាច​យក​ទៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​រថយន្ត ឬ បើក​ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ៕​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង