រំជួល​ចិត្ត! “ជីវិត​ក្មេង​កំព្រា" រៀប​រាប់​​ពី​​​​ជីវិត​អ្នក​និពន្ធ​កំព្រា ​៣​នាក់​

  • 2017-04-27 03:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី “ជីវិត​ក្មេង​កំព្រា" រៀបរាប់​ពី​ជីវិត​របស់​​អ្នក​និពន្ធ​កំព្រា​៣​នាក់ បាន​សហការ​ផលិត​បទ​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កុមារ​កំព្រា​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។

(ឈ ដេវីត, កែវ ភក្ត្រា និង កែវ សាស្ត្រា)

អ្នក​និពន្ធ កែវ សាស្ត្រា បាន​លើក​ឡើង​ថា​​ខ្លួន​និង​មិត្ត​ភក្តិ​អ្នក​និពន្ធ​២​រូប​ទៀត​គឺ​លោក កែវ ភក្ត្រា និង​ ឈ ដេវីត បាន​សហការ​គ្នា​ផលិត​បទ​នេះ​ឡើង​​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​ក្មេង​កំព្រា​ទាំង​អស់​នៅ​កម្ពុជា​ កុំ​ឲ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត និង​ខិត​ខំ​តស៊ូ​​ព្យាយាម​បន្ថែម​​ពី​អ្វី​ដែល​ខ្លួន​កំពុង​មាន។

“និយាយ​រួម​ទៅ​​​មាន​ជីវិត​​គឺ​ដឹង​តែ​មាន​ឧបសគ្គ​ ហើយ​យើង​ទាំង​៣​ជា​កូន​កំព្រា ដូច្នេះ​ខ្ញុំ​យល់​ច្បាស់​​ពី​អារម្មណ៍​ដែល​ខ្វះ​ភាព​កក់​ក្ដៅ​របស់​ពួក​​គាត់​​ ពេល​ខ្លះ​បាក់​ទឹក​ចិត្ត ពេល​ខ្លះ​អស់​សង្ឃឹម​ ជីវិត​ជួប​សព្វគ្រប់" លោក​បន្ថែម៕

ទស្សនាបទ “ជីវិត​ក្មេង​កំព្រា" ច្រៀង​ដោយ ថានន្ត​ ទាំង​អស់​គ្នា៖

អត្ថបទ៖ Samedy