Park Bom អាច​នឹង​មក​​វិញ​ជាមួយ Solo អាល់ប៊ុម​ក្នុង​ផលិតកម្ម​​ YG ដដែល

  • 2017-04-29 03:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​តាម​ដាន​សិល្បៈ​​វិភាគ​ថា​​អតីត​សមាជិក​សំឡេង​ឯក​​របស់​កំពូល​ក្រុម​ចម្រៀង​ 2NE1 អាច​នឹង​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​ឆាប់ៗ​​ជាមួយ​នឹង​អាល់ប៊ុម​ទោល​ក្នុង​ផ្នែក​មួយ​របស់​ផលិតកម្ម​ YG ដដែល។

ដោយសារ​ថ្មីៗ​នេះ​ Park Bom បាន​បង្ហោះ​រូប​១​សន្លឹក​នៅ​មាត់​សមុទ្រ​ដោយ​រូប​នោះ​គឺ​សិចស៊ី​ខ្លាំង​ជាមួយ​នឹង​សារ​ជា​ភាសា​អង់គ្លេស​​ខ្លីៗ​ថា "I'm going back” ដែល​ប្រែ​ថា​ "ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ"។ ​ភ្លាម​នោះ​មាន​អ្នក​គាំទ្រ​១​រូប​បាន​ចូល​សួរ​ថា "តើ​ពេល​ណា​​​ Bom ត្រឡប់​ទៅ Studio វិញ ហើយ​ចេញ​អាល់ប៊ុម​ទោល​ថ្មី? Blackjacks នឹក​ណាស់"។ ដោយ​ Bom បាន​ឆ្លើយ​តប​វិញ​ថា "ខ្ញុំ​អាច​ប្រាប់​ថា គួរ​តែ​សាក​សួរ​​ផលិតករ​នៅ​ YG និង អ្នក​និពន្ធ Teddy ទៅ"។

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ Samedy