Apple Watch ជួយ​ជីវិត​និស្សិត​ប្រុស​ម្នាក់​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ក្រឡាប់​ឡាន​ [វីដេអូ]

  • 2017-04-29 04:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch ដែល​ជា​នាឡិការដៃ​ឆ្លាត​វៃ​​របស់ Apple មិន​ត្រឹម​តែ​អាច​ជួយ​តាម​ដាន​សុខភាព​និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​ជីវិត​និស្សិត​ប្រុស​ម្នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​ផង​ដែរ។

និស្សុិត​ប្រុស​វ័យ ២២ ឆ្នាំ​ម្នាក់ឈ្មោះ Casey Bennett រស់​នៅ​រដ្ឋ Maryland សហរដ្ឋ​អាមេរិក​បាន​ជួប​និង​គ្រោះ​ថ្នាក់​ចរាចរ​មួួយក្នុង​រដ្ឋ​ដែល​គេ​​កំពុង​រស់​នៅ​​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា ដោយ​រថយន្ត​ម៉ាក Jeep របស់​និស្សិត​ប្រុស​រូប​នេះ​បាន​​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​ទៀត​មក​ពី​ទិស​ដៅ​ផ្ទុយ​គ្នា​ រួច​ក៏​ក្រឡាប់​តែ​ម្ដង។

Casey Bennett បាន​និយាយ​ថា "បន្ទាប់​ពី​រថយន្ត​បាន​ក្រឡាប់​មួយ​ចំហៀង​ ពេល​នោះ​ទូរសព្ទ iPhone(មិន​បញ្ជាក់​ម៉ូដែល) ខ្ញុំ​ក៏​បាន​ធ្លាក់​ទៅ​ដី (​កំរាល​ ​នៃ​រថយន្ត)​ ចំណែក​ខ្ញុំព្យយាម​ដោះ​ខ្លួន​ចេញ​​​​កៅអី​​រថយន្ត​តែ​អាច​ចេញ​រួច​ រំពេច​នោះ​ខ្ញុំ​បាន​ប៉ះ​ប៊ូតុង​មួយ​លើ​នាឡិការដែល​នៅ​និង​ក​ដៃ​របស់​ខ្ញុំ​ (Apple Watch) វា​ក៏​បាន​​បន្លឺ​សំឡេង​ឡើង ហើយ​ក៏​បានហៅ​ទៅ​កាន់​ជំនួយ​សង្គ្រោះ​បន្ទាន់​លេខ 911 ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​មុខងារ SOS Message។

ប្រភព៖ PhoneArena | 9to5Mac   ប្រែ​សម្រួល៖ រក្សា