HTC U 11 ចេញវីដេអូខ្លីថ្មី មានអីច្របាច់ហ្នឹង
- 2017-04-30 02:22:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HTC U 11 ចេញវីដេអូខ្លីថ្មី មានអីច្របាច់ហ្នឹង
ចន្លោះមិនឃើញ
HTC បានបញ្ជាក់រួចមកហើយថាថ្ងៃទី ១៦ ខែឧសភា ខាងមុខនេះនឹងមានការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល U 11 ដែលជាប្រភេទទូរសព្ទអាចបញ្ជាដំណើរការអ្វីមួយបានតាមការច្របាច់។
ពេលនេះក្រុមហ៊ុនតៃវ៉ាន់ខាងលើបានបញ្ចេញវីដេអូខ្លីថ្មីមួយទៀតទាក់ទងនឹង HTC U 11 ដែលបង្ហាញការច្របាច់វត្ថុជាច្រើនប្រភេទនៅក្នុងដៃ។
យោងតាមចចាមអារ៉ាមចុងក្រោយ HTC U 11 នឹងបំពាក់បន្ទះឈីប Snapdragon 835, RAM ទំហំ 4 GB, អង្គផ្ទុកទិន្នន័យ 64 GB និង អេក្រង់ Quad HD ទំហំ ៥,៥ អ៊ីញ។ មិនមានការលើកឡើងពីកាមេរ៉ាភ្លោះឡើយ ប៉ុន្តែនឹងមានកាមេរ៉ាក្រោយកម្រិត 12 MP និង កាមេរ៉ា Selfie កម្រិត 16 MP។ អ្វីដែលសំខាន់នោះគឺនឹងមានបំពាក់ថ្មថាមពលដល់ទៅ 4000 mAh៕