Justin Bieber មិន​ខ្វល់​ពី​មុខ​ក្រហម​ព្រោះ​តែ​ញៀន​ញេច​មុន?

  • 2017-04-30 04:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​មួយ​ពី​សារព័ត៌មាន​ Radar Online បង្ហាញ​ពី​ទម្លាប់​ដ៏​ចម្លែក​មួយ​របស់ ​​Justin Bieber។

Justin Bieber គឺ​ធម្មតា​ជា​មុខ​មាត់​របស់​ផលិត​ផល​សម្អាង​ ឫ​គ្រឿង​តែង​ខ្លួន​ល្បីៗ ប៉ុន្តែ​ថ្មីៗ​នេះ​ Justin បាន​ភ្លាត់​ស្នៀត​ចេញ​ក្រៅ​ដោយ​មាន​ស្នាម​មុន​នៅ​លើ​មុខ​ ដោយ​មិន​ខ្ចី​ខ្វល់។ បើ​តាម​ប្រភព​ពី​ Radar Online បាន​ឲ្យ​ដឹង​ថា​ តារា​រូប​នេះ​មិន​ខ្វល់​នឹង​ស្នាម​មុខ​ក្រហម​ដោយ​សារ​មុន​ទេ​ ដោយ​សារ​តែ​ Justin ចូល​ចិត្ត​ញេច​មុន​ខ្លាំង​។

ម្យ៉ាង​ទៀត​ Justin មើល​ទៅ​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ថែ​រក្សា​ស្បែក​មុខ​នោះ​ទេ។ តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​មិន​ចូល​ចិត្ត​ប្រើ​គ្រឿង​សម្អាង​ ហើយ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ផ្សេងៗ ដែល​ធ្វើ​ស្បែក​ឡើង​ខ្លាញ់​ និង​ឧស្សាហ៍​កើត​មុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប្រភព​នោះ​បាន​បន្ថែម​ថា Justin ក៏​ចូលចិត្ត​ញេញ​មុន​របស់​អ្នក​ដទៃ​ផង​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ