Apple Watch ចេញម៉ូឌែលថ្មី NikeLab ឃើញភ្លាមលង់ស្នេហ៍តែម្ដង!
- 2017-05-01 06:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple Watch ចេញម៉ូឌែលថ្មី NikeLab ឃើញភ្លាមលង់ស្នេហ៍តែម្ដង!
ចន្លោះមិនឃើញ
Apple Watch ចេញម៉ូឌែលថ្មី NikeLab ដែលជាស៊េរី special edition តពីស៊េរី Apple Watch Nike+ ឬ Series 2 ដែលមិនសូវជាមានភាពខុសគ្នាប៉ុន្មានទេលើការរចនារូបរាងខាងក្រៅ ប៉ុន្តែទាក់ទាញឃើញហើយចង់បានយកមកពាក់លើដៃភ្លាមៗ។
យោងតាមគេហទំព័រ Nike ឲ្យដឹងថា ម៉ូឌែល NikeLab នេះលក់ក្នុងចំនួនកំណត់មួយ ហើយវាទើបនិងមានវត្តមានផ្លូវការលើវិបសាយ Nike ម្សិលមិញដែលដាក់លក់ក្នុងតម្លៃ ៣៩៩ ដុល្លារ ជាមួយពណ៍ប្រផេះ និងពណ៍ខ្មៅ ដែលតម្លៃនេះដូចគ្នានឹងម៉ូឌែល Apple Watch Sport ដែរ។ ទោះជាយ៉ាងណា ចំពោះ NikeLab នៅមិនទាន់អាចបញ្ជាទិញតាមវិបសាយផ្លូវការ Apple នៅឡើយទេ។
Apple និង Nike ដែលបានសហការគ្នាដំបូងតាំងពីខែកញ្ញាឆ្នាំ ២០១៦ ផលិតចេញនូវម៉ូឌែល Nike+ ដែលប្រកាសចេញដំណាលគ្នាជាមួយម៉ូឌែល Series 2 ទទួលបានការចាប់អារម្មណ៍គួរសមដែរ ក្នុងនោះមាន Apple បានអនុញ្ញាតិឲ្យ Nike ចេញពីម៉ូឌែលគឺ NIke+ ពណ៍ប្រាក់ ពណ៍ប្រផេះជាមួយស៊េរី Nike+ bands ផងដែរ៕
តោះ! ទៅមើលបន្ដិចមើល ឡូយយ៉ាងណាដែរ?