វិធី​សម្គាល់​ស្តុប​តៃវ៉ាន់​ ​និង​ស្តុប​ហ្ស៊ីន​ ​របស់​ ​Toyota Camry

  • 2017-05-02 02:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​សម្បូរ​បែប​នៃ​គ្រឿង​បន្លាស់​រថយន្ត​លើ​ទីផ្សារ​ហាក់​ជួយ​សម្រួល​ការ​ចំណាយ​មួយ​ចំណែក​ដល់​អ្នក​ប្រើប្រាស់។ ប៉ុន្តែ​ក្នុង​នោះ​​ ​ជន​ឱកាស​និយម​​តែង​ឆ្លៀត​បន្លំ​​ផលិត​ពិត​ពី​រោងចក្រ​ ​ជា​មួយ​ផលិត​ផល​តៃវ៉ាន់​ ​ខណៈ​អ្នក​ប្រើប្រាស់​មិន​ងាយ​មើល​ដឹង​ពី​ភាព​ខុស​គ្នា។

ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​ចំណុច​ខុស​គ្នា​រវាង​ស្តុប​តៃវ៉ាន់​ ​និង​ស្តុប​ហ្ស៊ីន​របស់​ ​Toyota Camry​ ​ម៉ូដែល​ចន្លោះ​ឆ្នាំ​ ​២០០២​ ​ដល់​ ​២០០៤។

  • ជា​ទូទៅ​ស្តុប​តៃវ៉ាន់​មាន​សភាព​ថ្មី​ ​តែ​ប្រើ​មួយ​រយៈ​នឹង​ឆាប់​ស្រអាប់​ ​ហើយ​ប៊ូលា​មិន​ងាយ​ភ្លឺ​វិញ​ទេ។ ចំណុច​សម្គាល់​ស្តុប​តៃវ៉ាន់​ ​គឺ​ខាង​ក្នុង​មិន​មាន​អក្សរ​ ​Toyota​ ​នោះ​ទេ។
ស្តុបតៃវ៉ាន់

* ស្តុប​ហ្ស៊ីន​មាន​សភាព​ស្រអាប់​ ​តែ​ប្រើ​មិន​ឆាប់​ប្រែ​ពណ៌​ ​និង​ប៉ូលា​ងាយ​ភ្លឺ។ ចំណុច​សម្គាល់​ស្តុប​ហ្ស៊ីន​ ​គឺ​មាន​អក្សរ​ ​Toyota​ ​នៅ​ខាងក្នុង៕

ស្តុបហ្ស៊ីន

អត្ថបទ៖ រដ្ឋ