នាឡិកា Xiaomi ស្អាត​ដូច​ Apple Watch តែ​តម្លៃ​ខុស​គ្នា​ឆ្ងាយ​

  • 2017-05-02 02:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ទើប​តែ​បញ្ចេញ​នាឡិកា​ដៃ​វៃ​ឆ្លាត​ថ្មី​​ម៉ូដែល​ Weloop Hey 3S ដែល​មាន​រូបរាង​ដូច​គ្នា​ទៅ​នឹង​ Apple Watch អ៊ីចឹង ដោយ​សូម្បី​តែ​ខ្សែ​ក៏​ដូច​គ្នា​ដែរ។

Hey 3S មាន​អេក្រង់​ Touchscreen ទំហំ​ ១,២៨ អ៊ីញ ដែល​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 3។ ផ្ទៃ​របស់​នាឡិកា​អាច​កំណត់​ទៅ​តាម​ Theme ជា​ច្រើន​ប្រភេទ​ និង មាន​ជម្រើស​ឲ្យ​បង្ហាញ​ ម៉ោង, ថ្ងៃ​ខែ និង សីតុណ្ហភាព​បាន។ នាឡិកា​វៃ​ឆ្លាត​នេះ​ក៏​មាន​ Sensor ជា​ច្រើន​ដូច​ជា​ ​វាស់​ល្បឿន, ត្រីវិស័យ​អេឡិចត្រូនិក និង Sensor វាស់​ចង្វាក់​បេះដូង​ជា​ដើម។ មាន​ទម្ងន់​ ៣៨ ក្រាម​, អាច​ស្ថិត​ក្នុង​ទឹក​ជម្រៅ​ដល់​ ៥០ ម៉ែត្រ និង មាន​ថាមពល​ថ្ម​ប្រើ​បាន​ ៣០ ថ្ងៃ​ចំពោះ​ការ​ប្រើ​​បែប​ធម្មតា។

Xiaomi បាន​កំណត់​តម្លៃ​នាឡិកា​នេះ​នៅ​ត្រឹម​ ៥៣៩ យ័ន​ (ប្រហែល​ ៧៨ ដុល្លារ) ដោយ​ទំនង​ជា​មិន​មាន​លក់​នៅ​ក្រៅ​ទីផ្សារ​ប្រទេស​ចិន​ឡើយ​ ព្រោះ​ជា​ការ​លក់​តាម​រយៈ​ការ​រៃ​អង្គាស​ថវិកា​ (crowdfunding)៕​​​​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង