ងាយៗទទួលបាន Password WiFi (Free) តាមអាកាសយានដ្ឋានជុំវិញពិភពលោក បើមានផែនទីនេះ!
- 2017-05-02 03:55:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗទទួលបាន Password WiFi (Free) តាមអាកាសយានដ្ឋានជុំវិញពិភពលោក បើមានផែនទីនេះ!
ចន្លោះមិនឃើញ
លោក Anil Polat ដែលជាម្ចាស់គេហទំព័រធ្វើដំណើរ និងជាវិស្វករផ្នែកសន្តិសុខកុំព្យូទ័របានបង្កើតផែនទីអន្តរកម្មមួយ ដែលអាចផ្ដល់លេខកូដសម្ងាត់ (Password) នៃ WiFi គ្រប់អាកាសយានដ្ឋានជុំវិញពិភពលោក។
មកទល់បច្ចុប្បន្នគាត់ក៏នៅតែបន្ត Update ជារៀងរាល់ថ្ងៃ នូវប្រព័ន្ធផែនទីទំនើបមួយនេះ ខណៈលេខសម្ងាត់តាមទីតាំងនានាតែងផ្លាស់ប្ដូរ និងមិនទាន់មានគ្រប់អាកាសយានដ្ឋាននោះទេ ហើយ Anit Polat ក៏មានការជួយសហការពីបុគ្គលនៃអាកាសយានដ្ឋានទាំងឡាយផងដែរ។
Polat ជាមនុស្សម្នាក់ធ្លាប់គិតថានឹងធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ហើយសព្វថ្ងៃគាត់មានគេហទំព័រផ្ទាល់ខ្លួនមួយ គឺ foXoMad ដែលផ្ដោតសំខាន់លើការជួយមនុស្សឱ្យមានភាពឆ្លាតវៃក្នុងការធ្វើដំណើរ។
ប្រិយមិត្តអាច ចុចតំណភ្ជាប់នេះ ដើម្បីទៅកាន់ផែនទីបង្ហាញ Password WiFi របស់លោក Polat បន្ទាប់មកចុចលើរូបយន្តហោះពណ៌ខៀវ នៅទីតាំងអាកាសយានដ្ឋានប្រទេស ឫតំបន់ណាមួយ នោះវានឹងលោតជាកូដសម្ងាត់នៅផ្នែកខាងក្រោមពេលបើកតាមស្មាតហ្វូន និងខាងឆ្វេងបើកតាមកុំព្យូទ័រ៕