ពិធីបុណ្យចម្លែក​នៅជប៉ុន យកក្មេង​មកប្រកួត​យំ ឮជាងគេ​ឈ្នះ

  • 2017-05-02 07:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ មាន​ការ​ប្រកួត​ទារក​យំ​ដ៏​ចម្លែក​មួយ ហៅថា «Nakizumo» ត្រូវ​បាន​ធ្វើ​ឡើង នៅ​ឯវិហារ Sensoji Temple ស្ថិត​ក្នុង​ស្រុក Asakusa នៃ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ការ​ប្រកួត​មួយ​នេះ​ត្រូវ​បាន​ចូល​រួម​ពី​ទារក ចំនួន​១៦០​នាក់ ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​២០១៦ ធ្វើ​ឡើង​នៅ​ក្នុង​និទាឃៈរដូវ ដើម្បី​ប្រារព្ធ និង​អធិស្ឋាន សម្រាប់​សុខភាព និង​ការ​លូតលាស់​ទារក។ ទារក​ទាំង​នោះ ត្រូវ​អ្នក​កីឡាកាស​ស៊ូម៉ូ បី​ទល់​មុខ​គ្នា រួច​ធ្វើ​ឲ្យ​ពួកគេ​ស្រែក​យំ ដោយ​ប្រើ​វិធីសាស្ត្រ​ដូច​ជា ចាប់​រលាក់​ថ្នមៗ ចាក់ក្រឡេក ឬ ពាក់​ស្រោម​មុខ​ដើម្បី​បន្លាច ជាដើម។

គួរ​បញ្ជាក់​ថា ទារក​ដែល​យំ​មុន​គេ និង​ឮបំផុត នឹង​ត្រូវ​ឈ្នះ។ ទារក​ដែល​មាន​សំណាង​បាន​ឈ្នះ​ការ​ប្រកួត នឹង​ទទួល​បាន​កិត្តិយស និង​ការ​អធិស្ឋាន​ឲ្យ​មាន​សុខភាព​ល្អ​បំផុត មិន​ឲ្យ​ឆាប់​ខឹង ឬ​កាច​ឡើយ។ មិន​តែ​ប៉ុណ្ណោះ បើ​តាម​ប្រពៃណី ទារក​នឹង​មាន​អាយុ​វែង៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង