គ្រូ Atletico មិន​ព្រឺ​រោម ពេល​ជួប Real Madrid យប់​នេះ

  • 2017-05-02 08:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Simeone  គ្រូ​បង្វឹក​ក្រុម Atletico Madrid បាន​បោះ​ពាក្យ​សម្ដី​ថា លោក​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​​អ្វី​នោះ​ទេ​ ពេល​ត្រូវ​តទល់​នឹង​​ស្ដេច​ស​ Real Madrid នៅ​យប់​​នេះ​​ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ជើង​ទី​១។

ដឹក​នាំ​៥​រដូវ​កាល​កន្លង​ទៅ Simeone បាន​ជួយ Atletico ឈ្នះ​ពាន​ធំ​ៗ​​មួយ​ចំនួន​ដូច​ជា La Liga និង UEFA Europa League ប៉ុន្តែ​​ពាន Champions League មិន​ទាន់​ស្គាល់​​ទេ ដោយ​ចាញ់​ក្រុម​រួម​ទីក្រុង Real Madrid រហូត​ ពោល​​នៅ​ឆ្នាំ​២០១៤​ និង ​២០១៦។

​ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​​នៅ​ឯ​កីឡដ្ឋាន Estadio Santiago Bernabeu គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​​និយាយ​ថា លោក​គួរ​តែ​មាន​ភាព​តានតឹង​ ដោយ​សារ​ធ្លាប់​មាន​បទពិសោធន៍​ឈឺ​ចាប់ និង​បារម្ភ​មុន​ពេល​ប៉ះ Real Madrid ប៉ុន្តែ​​ពេល​នេះ​លោក​គិត​ថា​វា​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ។

“មុន​​ការ​ប្រកួត​តែងតែ​មាន​​ភាព​តានតឹង​ធម្មតា ដែល​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​សម្រាប់​ក្រុម​និង​អ្នក​គាំទ្រ។ ប៉ុន្តែ​វា​​មាន​ការ​ផ្លាស់​ប្ដូរ​គ្រប់​ពេល ហើយ​ខ្ញុំ​ចាត់​ទុក​​ការ​ប្រកួត​នេះ​ធម្មតា ទោះ​លេង​ជាមួយ  Las Palmas, Real Madrid ឬ leganes ក៏​ដោយ"។ សម្ដី Diego Simeone៕ ​​​​

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ