"ជីវិតល្ខោនខោលខ្មែរ" ទទួលបានការគាំទ្រខ្លាំងពីយុវវ័យកម្ពុជា
- 2017-05-02 09:04:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ជីវិតល្ខោនខោលខ្មែរ" ទទួលបានការគាំទ្រខ្លាំងពីយុវវ័យកម្ពុជា
ចន្លោះមិនឃើញ
កម្មវិធីសិក្ខាស្តីពីល្ខោនខោល ដែលធ្វើឡើងនៅឆាក"ផ្លែផ្កា" សារមន្ទីរជាតិ ទទួលបានយ៉ាងខ្លាំង ដោយសំបុត្រលក់អស់ដាច់គ្មានសល់តាំងពីមុនថ្ងៃកម្មវិធី ហើយអ្នកចូលរួមស្ដាប់ភាគច្រើនជាយុវវ័យ។ នេះបើតាមលោក ឡោ វុឌ្ឍី ស្ថានិកក្រុមរីកសាយ។
សិក្ខាសាលានេះ ត្រូវបានរៀបចំជាលើកដំបូងក្រោមប្រធានបទ "ជីវិតល្ខោនខោលខ្មែរ" ដោយក្រុមយុវជនរីកសាយ និងមានវាគ្មិនជាសិល្បករល្ខោនខោល២រូប លោក ហង្ស ភូមិរ៉ា (ហៅលូលូ ឬ យាយស្នាប់មុខ) និង ទេស សុខន ដែលប្រិយមិត្តស្គាល់ថា ជានាងសេដា។
ដូចការរំពឹងទុក លោក ឡោ វុឌ្ឍី ប្រាប់ថាសំបុត្រចំនួន២០០សន្លឹកត្រូវបានលក់អស់តាំងពីមុនថ្ងៃកម្មវិធីដែលអ្នកគាំទ្រសុទ្ធសឹងតែជាយុវវ័យ។
លោកបន្តថា គោលដៅក្នុងការបង្កើតឲ្យមានសិក្ខាសាលានេះ ព្រោះចង់ឲ្យយុវវ័យមានការយល់ដឹងកាន់តែច្បាស់និងជម្រះមន្ទិលសង្ស័យទាំងឡាយពីល្ខោនខោល ពិសេសគឺចង់បង្កើតឲ្យមានការដេញដោលចោទជាសំណួរជាមួយវាគ្មិនទាក់ទងជាមួយទម្រង់ល្ខោននេះ។
លោកបន្ថែមថា សម្រាប់អ្នកគាំទ្រដែលខកខានមិនបានចូលរួមកម្មវិធីលើកនេះកុំបារម្ភអីព្រោះនៅថ្ងៃទី២៦ ខែ មិថុនា ២០១៧នេះ នឹងមានសិក្ខាសាលាស្ដីពីល្ខោនខោលដ៏ធំមួយ ក្នុងកម្មវិធី "ស្នាដៃ និង អនាគតលើកទី៥" អ្វីដែលពិសេសនោះវាគ្មិនកម្មវិធីសុទ្ធតែជាគ្រូល្ខោនខោលធំៗ ។