សាហាវ! Ronaldo ស៊ុត Hat-Trick ជួយ Real យកឈ្នះ Atl Madrid ៣-០
- 2017-05-02 22:26:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាហាវ! Ronaldo ស៊ុត Hat-Trick ជួយ Real យកឈ្នះ Atl Madrid ៣-០
ចន្លោះមិនឃើញ
Real Madrid បានផ្ដល់ថ្នាំខ្លាំងឲ្យក្រុមអ្នកជិតខាងរបស់ខ្លួន Atletico Madrid ដោយយកឈ្នះរហូត ៣ ទល់នឹង ០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីមួយ Champions League ។
ចាប់ផ្ដើមការប្រកួតតែ ១០នាទី Casemiro បានលើកបាល់ឲ្យតារាឆ្នើម Cristiano Ronaldo តែតបញ្ចូលទីនាំមុខ ១-០។ ក្នុងវគ្គទីមួយដដែល Real Madrid មានឱកាសស៊ុតសំដៅទីច្បាស់ៗជាច្រើនបាល់ តែអ្នកចាំទី Jan Oblak ជួយសង្គ្រោះបានជានិច្ច។ ដោយឡែក ក្រុមភ្ញៀវវិញមិនមានសំណាងរកគ្រាប់បាននោះទេ។
ក្នុងវគ្គទីពីរក្រុមដែលដឹកនាំដោយលោក Zidane មិនបានបន្ធូរបន្ថយការវាយសម្រុកឡើយ ហើយនៅនាទី ៧៣ Benzema បញ្ជូនបាល់ឲ្យ Ronaldo ទាត់ពុះក្នុងចម្ងាយប្រហែល១៥ម៉ែត្រទម្លាយទី Atletico យ៉ាងល្អ។ នៅចុងម៉ោងនាទី៨៦ Lucas Vazquez បានកាត់បាល់ចូលមកកណ្ដាលចំ Ronaldo ដែលឈរម្នាក់ឯង ហើយស៊ុតគ្រាប់ទី៣ ស្រួលៗ។
ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅទឹកដី Vicente Calderón ថ្ងៃទី១១ ខែឧសភា សប្ដាហ៍ក្រោយនេះ៕
កំណត់ត្រាខ្លះៗដែលអ្នកគួរដឹងក្រោយ Ronaldo ស៊ុត Hat-Trick
Ronaldo បានតាមទាន់កំណត់ត្រា Hat-Trick ៧ដងរបស់ Lionel Messi នៅ Champions League។
កីឡាករវ័យ៣២ឆ្នាំពេលនេះស៊ុតបញ្ចូលទីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League បាន១៣គ្រាប់ ច្រើនជាងកីឡាករណាទាំងអស់ (១០នៅ Real Madrid និង៣ នៅ Manchester United )។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតនៅ Champions League សរុប១០៣ គ្រាប់ ច្រើនជាងគ្រាប់កីឡាករទាំងអស់នៅក្លឹប Atletico Madrid បូកចូលគ្នាទៅទៀត (១០០គ្រាប់)។