គ្រូ Monaco ​ថា Juventus ​មិន​មែន​ដូច Man City ឬ Dortmund ទេ

  • 2017-05-03 07:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Jardim ​គ្រូ​បង្វឹក​ក្រុម Monaco ​បាន​បញ្ជាក់​ថា​ក្លឹប Juventus ​ខ្លាំង​ក្នុង​តំបន់​ការពារ ​មិន​ដូចជា​ក្រុម​ផ្សេង​ៗ​ដូចជា Manchester City ឬ Dortmund ​នោះ​ទេ។

នៅ​រាត្រី​ម៉ោង ១:៤៥​នាទី​នេះ ​ក្រុម Monaco ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Juventus ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Leonardo ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន ​មិន​វាយ​សម្រុក​ដោយ​មិន​ការពារ​ខ្លួន​ឯង​វិញ​នោះ​ទេ។ “Juventus ​ជា​ក្រុម​ដែល​ល្អ​ខាង​រៀប​ចំ​ប្រព័ន្ធ​ការពារ ហើយ​តំបន់​ប្រយុទ្ធ​របស់​ពួកគេ​ក៏​កាន់​តែ​មុត​ថែម​ទៀត។ ពួកគេ​ត្រូវ​ការ​តែ​ឱកាស​២​ដង​ទេ ​ដឹង​តែ​ទទួល​បាន​គ្រាប់​បាល់​១​គ្រាប់​ហើយ។ Juventus ជា​ក្រុម​មិន​ដូច​ Man City Dortmund ​ដែល​យើង​អាច​ស៊ុត​បាន​៣​គ្រាប់​ឡើយ”។ សម្ដី​របស់​លោក​គ្រូ​បង្វឹក Monaco ។

សូម​បញ្ជាក់​ថា​រដូវ​កាល​នេះ Monaco ​កំពុង​តែ​ឡើង​ជើង​មែនទែន ​ដោយ​បច្ចុប្បន្ន​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​បារាំង ​លើស​ក្រុម​លេខ​២ PSG ​៣​ពិន្ទុ ​ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត។ ចំពោះ​ក្នុង​ដី​ខ្លួន​ឯង​វិញ​រដូវ​កាល​នេះ​ក្នុង​ពាន​ Champions League ពួកគេ​ឈ្នះ​៦​ដង ​និង​ស្មើ​១​ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី