កូនតូច​ដែល​ Michael Jackson វិះគ្រវែងពីលើអគារ ពេល​នេះ​កម្លោះស្ដូក

  • 2017-05-04 04:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ឥតខាន់ស្លារបស់​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ Micheal Jackson ដែល​មាន​ឈ្មោះ​ថា​ Blanket បាន​រស់​ក្នុង​ភាព​អាថ៌កំបាំង​ពី​សាធារណជន​ ដោយសារ​ឪពុក​តែង​ព្យាយាម​បាំង​មុខ​របស់​ខ្លួន​ពេល​ចេញ​ទៅ​ក្រៅ​។

នៅ​ពេល​ដែល​ធំ​ឡើង​ កូន​ប្រុស​អតីត​ស្ដេច​ចម្រៀង​ប៉ុប​រូប​នេះ​ នៅ​តែ​លាក់មុខ​ លាក់​មាត់​ដដែល​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ ប៉ុន្តែ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ឃើញ​ នៅ​ក្រៅ​ គឺ​ពិតជា​ធំ​ច្រើន​ណាស់​ ជាពិសេស​មុខ​ដូច​ឪពុក​របស់​គេ​បេះបិទ​។ Blanket កើត​ថ្ងៃ​ទី​ ២១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០០២ ប៉ុន្តែ​ម្ដាយ​​មិនមាន​នរណា​ស្គាល់​ឡើយ។

អាច​និយាយ​បាន​ថា​ជា​ កិត្តិយស​ខ្ពស់​ណាស់​ សម្រាប់​ Blanket ដែល​ត្រូវ​បាន​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​​លោក Bill Clinton បី​ក្នុង​រង្វង់​ដៃ​រ។ ដោយសារ​ កុមារា​រូប​នេះ​ ជា​ក្មេង​តូច​ជាង​គេ​ក្នុង​គ្រួសារ​ ទើប​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​អ្នក​គ្រប់គ្នា​។

ក្មេង​តូច​រូប​នេះ​ បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ពី​មហាជន​ជា​ច្រើន​ ចាប់តាំង​ពី​កើត​មក​ម្ល៉េះ​ ជា​ពិសេស​ពេល​ដែល Micheal ធ្វើ​លេង​រក​​គ្រវែង​​គេតាម​យ៉​ទ។ ប៉ុន្តែ​ដោយសារ​ទង្វើ​នេះ​ ឪពុក​ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ​ក៏​បាន​សុំទោស​ជា​សាធារណៈ​ដែរ​ ហើយ​លោក​បាន​និយាយ​ថា​ នេះ​គឺ​ដោយសារ​លោក​មាន​អារម្មណ៍​រំភើប​ ពេល​បង្ហាញ​​កូន​ប្រុស​ដែល​ទើប​កើត​។

តារា​ចម្រៀង​ Micheal Jackson គឺ​ជា​លោក​ឪពុក​ម្នាក់​ដែល​ គិត​បារម្ភ​ពី​កូន​របស់​ខ្លួន​មុន​គេ​។ លោក​មិន​ដែល​ខកខាន​ មិន​បាន​អាន​សៀវភៅ​ឲ្យ​កូន​ៗ​របស់​លោក​ស្ដាប់​ មួយ​យប់​ណា​ឡើយ។

នៅ​ពេល​កូន​ៗ​ធំ​ឡើង​ តារា​ចម្រៀង​រូប​នេះ​កាន់​តែ​ការពារ​ខ្លាំង​ជាង​មុន​។ តាម​រយៈ​ការ​គ្រប​មុខ​កូន​របស់​លោក​ ដោយ​របាំង​មុខ​ លាក់​ពី​អ្នក​ប្រមាញ់​រូប​ថត​ ហើយ​វា​ក៏​បាន​ក្លាយ​ជា​ទម្លាប់​របស់​ Micheal Jackson ដែរ​។

កាល​ពី​តូច​ កូនស្រី​របស់​លោក​ ឈ្មោះ​ Paris មិន​យល់​ពី​មូល​ហេតុ​ ដែល​ឪពុក​របស់​នាង​តែង​ធ្វើ​បែបនេះ​ទេ​ ។ លុះ​ធំ​ដឹង​ក្ដី​ ទើប​នាង​យល់​ច្បាស់​ថា​ ឪពុក​ធ្វើ​បែប​នេះ​ គឺ​ចង់​ឲ្យ​ខ្លួន​ក្លាយ​ជា​​ក្មេង​ធម្មតា​ គ្មាន​ភាព​រំខាន​ពី​ខាង​ក្រៅ​។

Blanket ស្រលាញ់​ឪពុក​ខ្លាំង​ណាស់​ ហើយ​តែង​មើល​វីដេអូ​ពេល​រាំ​របស់​ Micheal និង​ព្យាយាម​រាំ​តាម​រហូត​។

Blanket បដិសេធ​មិន​កាត់​សក់​ទេ​ ព្រោះ​តែ​ចង់​ទុក​ថា​ជា​ការ​ចងចាំ​របស់​ឪពុក​។

មក​ទល់​សព្វ​ថ្ងៃ​ កូនប្រុស​ Micheal រូប​នេះ​ មាន​អាយុ​ ១៥​ឆ្នាំ​ ហើយ​ បើ​ក្រឡេក​មើល​ មុខ​គឺ​ពិតជា​ដូច​ឪពុក​ណាស់៕

Micheal Jackson មុនមិនទាន់​កែសម្ផស្ស
កូនប្រុស​របស់ Micheal (Blanket)

អត្ថបទ៖ យី សុធារី