Honda X-ADV ចេញ​តម្លៃ​ហើយ​ ថ្លៃ​ស្មើ​ឡាន​មួយ​គ្រឿង​

  • 2017-05-04 03:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ EICMA ឆ្នាំ​ ២០១៦ ពេល​នេះ​ Honda X-ADV បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដោយ​មាន​តម្លៃ​ចាប់​ពី ១០ ៧០០ ដុល្លារ។

ម៉ូតូ X-ADV បង្កើត​ឡើង​ដោយ​ក្រុម​ R&D របស់​ Honda ក្នុង​ប្រទេស​អ៊ីតាលី។ មាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ ៧៤៥ សេសេ, បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ​និង មាន​ប្រអប់​លេខ​ ៦ វគ្គ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ធ្ងន់​ដល់​ទៅ​ ២៣៨ គីឡូក្រាម ដែល​មាន​ធុង​សម្រាប់​ផ្ទុក​ប្រេង​ឥន្ធនៈ​ចំណុះ​ ១៣ លីត្រ​ ហើយ​មាន​ការ​អះអាង​ថា​ ១ លីត្រ​ជិះ​បាន​ចម្ងាយ​ ២៧ គ.ម។

មុខងារ​ពិសេសៗ​រួម​មាន​ប្រព័ន្ធ​ហ្វ្រាំង​ ABS ភ្លោះ, កុងទ័រ​ឌីជីថល, ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​ទំហំ​ ២១ លីត្រ និង មាន​មុខងារ​គ្រប់​គ្រង​ការ​ចុះ​ជម្រាល​ទៀត​ផង។ ជម្រើស​ពណ៌​នៃ​ X-ADV នេះ​មាន​តែ​ពណ៌​ប្រផេះ​ (តម្លៃ​ ១០ ៧០០ ដុល្លារ) និង ពណ៌​ក្រហម​ (តម្លៃ​ ១១ ០០០ ដុល្លារ)៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម