យន្តហោះ​ចម្បាំង​រុស្សី​ច្រើន​គ្រឿង​ ​ហោះ​ក្បែរ​ដែន​​អាកាស​អាមេរិក

  • 2017-05-04 14:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ពីរ​គ្រឿង​ ​និង​យន្តហោះ​ប្រតិកម្ម​ទំនើប​បំផុត​របស់​រុស្សី​ម៉ូដែល​ ​Su-35​ ​ពីរ​គ្រឿង​បាន​ហោះ​ក្បែរ​ដែន​ការពារ​អាកាស​របស់​សហរដ្ឋអាមេរិក​ ​ដែល​ស្ថិត​ក្នុង​​រដ្ឋ​អាឡាស្កា។

រូបតំណាងយន្តហោះទម្លាក់គ្រាប់បែករបស់រុស្សី
រូបតំណាង Su-35

ភ្លាម​ៗ​នោះ​យន្តហោះ​ប្រតិកម្ម​របស់​អាមេរិក​ម៉ូដែល​ ​F-22​ ​ចំនួន​ ​២​ ​គ្រឿង​ ​ដែល​កំពុង​ហោះ​ល្បាត​ក៏​បាន​ហោះ​ស្ទាក់​យន្តហោះ​របស់​រុស្សី។

យ៉ាង​ណា​មិញ​ ​មិន​មាន​ការ​ប៉ះ​ទង្គិច​អ្វី​កើត​ឡើង​នោះ​ទេ​ ​ព្រោះ​យន្តហោះ​ចម្បាំង​របស់​រុស្សី​ ​គឺ​ហោះ​ក្នុង​ដែន​អាកាស​អន្តរជាតិ៕

រូបតំណាង F-22

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី