Brad Pitt និយាយ​បក​ស្រាយ​ជុំ​វិញ​បញ្ហា​លែង​លះ​ជាមួយ​ Angelina

  • 2017-05-05 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ GQ Style ថ្មី​ៗ​នេះ តារា​សម្ដែង​ Bradd Pitt ជីក​កកាយ​ជុំ​វិញ​រឿង​បែក​បាក់​គ្នា​ជាមួយ Angelina Jolie។​

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ តារា​សម្ដែង​ជើង​ចាស់​ Angelina ធ្វើ​ឲ្យ​ហូលីវូដ​ភ្ញាក់​ផ្អើល​ដោយ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លែង​លះ Brad Pitt ដោយ​សារ​តែ​បញ្ហា​កើត​ឡើង​រវាង​​ Brad និង​កូន​ Maddox នៅ​លើ​យន្តហោះ។ តារា​ម្នាក់​នេះ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ស្រវឹង​ស្រា​ និង​ប្រើ​អំពើ​ហិង្សា​ទៅ​កាន់​កូន​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​សន្និដ្ឋាន​ថា​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទេ។

សម្រាប់​ការ​សម្ភាសន៍​ថ្មីៗ​ជាមួយ​ទស្សនាវដ្ដី​ GQ លោក​​ Brad Pitt បាន​សារភាព​ថា​ខ្លួន​បាន​ផឹក​ស្រា​ច្រើន​ពេក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា។ លោក​បាន​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃ​នេះ​លោក​សប្បាយ​ចិត្ត​ដែល​ខិត​ខំ​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ដែល​បណ្ដាល​មក​ការ​ផឹក​ស្រា​ជាង​កន្លះ​ឆ្នាំ​ហើយ។

"ខ្ញុំ​មិន​បាន​​ចាំ​ទេ​កាល​ពី​ខ្ញុំ​ចាក​ចេញ​ពី​ថ្នាក់​សកល​វិទ្យាល័យ មាន​ថ្ងៃ​ខ្លះ​ខ្ញុំ​មិន​ផឹក​ស្រា​ មិន​ជក់​បារី​ឫ​ធ្វើ​អ្វី​ផ្សេង​ទៀត ប៉ុន្តែ​ចាប់​ពី​ខ្ញុំ​រៀប​ការ​មក​ខ្ញុំ​បញ្ឈប់​គ្រប់​យ៉ាង លើក​លែង​តែ​ផឹក​ស្រា​"។ Brad Pitt បន្ត​ថា​ដូច្នេះ។ ជុំ​វិញ​បញ្ហា​ដែល​លោក​សោក​ស្ដាយ​ចំពោះ​ការ​បែក​បាក់​គ្រួសារ​ Brad បាន​និយាយ​ទាំង​អួល​ដើម​ករ​ថា​៖ "ខ្ញុំ​ឈ្នះ​ឆ្នោត​រង្វាន់​ធំ ប៉ុន្តែ​នៅ​តែ​ចំណាយ​ពេល​ជាមួយ​របស់​អត់​ប្រយោជន៍"។

សព្វ​ថ្ងៃ​នេះ​បន្ទាប់​ពី​លែង​លះ​ពី​តារា​ល្បី Angelina Jolie រួច​មក​ Brad Pitt បាន​ចំណាយ​ពេល​ជាមួយ​អ្នក​ប្រឹក្សា​ចិត្ត​សាស្ត្រ​ចំនួន​ពីរ​រូប​ ទើប​រក​បាន​អ្នក​ប្រឹក្សា​ដែល​តារា​ម្នាក់​នេះ​ពេញ​ចិត្ត។ ពេល​នេះ​លោក​បាន​ជម្នះ​ការ​ញៀន​ស្រា​ហើយ ដែល​ភេសជ្ជៈ​ដែល​លោក​ចូល​ចិត្ត​គឺ​ទឹក​ក្រូច​ Cranberry Juice និង​ទឹក​សុទ្ធ​។

ម្យ៉ាង​វិញ​ទៀត​តារា​រូប​នេះ​បាន​បញ្ជាក់​ថា​ លោក​មិន​មែន​គ្រាន់​តែ​ញៀន​នឹង​គ្រឿង​អាល់កុល​ប៉ុណ្ណោះ​ទេ គឺ​​ដោយ​សារ​តែ​រវល់​ខ្លាំង​ពេក​ក្នុង​ការ​ថត​រឿង​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មិន​សូវ​បាន​ជួប​កូនៗ។ បន្ទាប់​ពី​លែង​លះ​ Brad បាន​ដេក​ផ្ទះ​មិត្តភ័ក្ដិ​ខ្លួន​៦​អាទិត្យ ដោយ​សារ​តែ​ពិបាក​ចិត្ត​ពេក​មិន​អាច​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។ ខណៈ​ពេល​ដែល​ Angelina ប្ដឹង​លែង​លះ Brad ត្រូវ​បាន​តាមដាន​ដោយ​ FBI នូវ​​បញ្ហា​ដែល​កើត​ឡើង​លើ​ Maddox ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​ភាព​លំបាក​ដើម្បី​មក​ជួប​កូនៗ។ Brad Pitt បាន​និយាយ​ថា លោក​និង​ Angelina បាន​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ លោក​​ Brad Pitt អាច​មាន​សិទ្ធិ​ទៅ​ជួប​កូនៗ​ របស់​លោក​វិញ​ហើយ ទោះ​បី​ជា​លែង​លះ​ជាមួយ​ Angelina ក៏​ដោយ។ លោក​បាន​និយាយ​ថា​ចំពោះ​ពេល​នេះ​អ្វី​ដែល​លោក​ បារម្ភ​បំផុត​គឺ​កូន​ៗ របស់​លោក៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី