Neymar ​និង Messi ​ផ្ទុយ​មតិ​រឿង​ចង់​ឱ្យ Barca ​នាំ​កីឡាករ​ថ្មី​ចូល

  • 2017-05-05 03:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona ​កំពុង​តែ​ពិបាក​សម្រេច​ចិត្ត​ចំពោះ​ការ​ទិញ​កីឡាករ​ថ្មី​ចូល​នា​រដូវ​ក្ដៅ​ខាង​មុខ ដោយសារ​តែ​កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ​២​នាក់ សុទ្ធ​តែ​ចង់​បាន​កីឡាករ​ខុស​គ្នា​មក​រួម​ក្រុម។

Neymar ​កំពុង​តែ​ព្យាយាម​ទាក់ទង​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន Philippe Coutinho ​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដើម្បី​ឱ្យ​កីឡាករ Liverpool ​មក​លេង​ជាមួយ​នៅ​អេស្ប៉ាញ។ ដោយ​ឡែក Lionel Messi ​វិញ ​ក៏​កំពុង​តែ​បញ្ចុះបញ្ចូល​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួនPaulo Dybala ​ដូច​គ្នា ​ដោយ​ចង់​ឃើញ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ ​មក​លេង​ជាមួយ។

ដោយសារ​តែ​មាន​ការ​ផ្ទុយ​ស្រឡះ​គ្នា​យ៉ាង​នេះ​ហើយ ​ទើប​បាន​ជា​មាន​របាយការណ៍​ចេញ​មក​ថា ​ក្លឹប FC Barcelona ​កំពុង​តែ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត ​ដើម្បី​នាំ​យក​កីឡាករ​ណា​ម្នាក់​ក្នុង​ចំណោម​២​នាក់​ខាង​លើ​មក​នៅ​រដូវ​ក្ដៅ​ខាង​មុខ។ ខណៈ​ដែល​ក្លឹប​ផ្ទាល់​វិញ ​មាន​ឱកាស​ច្រើន​ក្នុង​នាំ​យក​កីឡាករ​ណា​ម្នាក់​ខាង​លើ​នេះ។

Coutinho ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម Liverpool ​ដោយ​រូបគេ​ជា​ខ្សែ​បម្រើ​មាន​ភាព​រស់​រវើក ​អាច​បត់​បែន​បាន​តាម​គ្រប់​តំបន់។ Liverpool ​បើ​លក់​កីឡាករ​រូប​នេះ​ចេញ ​ក៏​តម្លៃ​មិន​ថោក​ជាង​កាល Suarez ​ដែរ។ ចំពោះ​ Dybala ​វិញ ​ទើប​តែ​ត​កុងត្រា​ជាមួយ Juventus ​ប៉ុន្តែ​ឱកាស​នៃ​ការ​ចាកចេញ​របស់​គេ ​នៅ​តែ​មាន​ដដែល ប្រសិន​ណា​បើ​ក្លឹប​ណា​មួយ​ហ៊ាន​ឱ្យ​តម្លៃ​ដល់​កម្រិត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ មុន្នីរម្យ