សិរីមន្ត-ទេព បូព្រឹក្ស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈប្រឆាំងជំងឺអេដស៍
- 2017-05-05 06:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិរីមន្ត-ទេព បូព្រឹក្ស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតសុច្ឆន្ទៈប្រឆាំងជំងឺអេដស៍
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះលោក ខេមរៈ សិរីមន្ត និង កញ្ញា ទេព បូព្រឹក្ស បានទទួលបានសរសើរពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ក្នុងនាមអ្នកទាំងពីរស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈ ក្នុងការជួយផ្សព្វផ្សាយកុំឲ្យឆ្លងជំងឺអេដស៍ នៅសណ្ឋាគារ Himawari ។
ក្នុងពិធីកិច្ចប្រតិបត្តិការ លើគម្រោងបង្ការមេរោគអេដស៍ និងប្រកាសឯកអគ្គរាជទូតសុច្ឆន្ទៈសម្រាប់ផ្សព្វផ្សាយការយល់ដឹងពីមេរោគអេដស៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ឯកឧត្ដម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃនេះតទៅ តារាល្បីឈ្មោះទាំងពីរ គឺ ខេមរៈ សិរីមន្ត និង ទេព បូព្រឹក្ស នឹងក្លាយជាឯកអគ្គរាជទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយទប់ស្កាត់មិនឲ្យឆ្លងមេរោគអេដស៍។
ឯកឧត្ដម បានបន្តថា៖ " ខ្ញុំសូមជំរុញឲ្យក្មួយប្រុស សិរីមន្ត និង ក្មួយស្រី បូព្រឹក្ស ជួយផ្សព្វផ្សាយពីការប្រើប្រាស់ស្រោមអនាម័យ លើកកម្ពស់ឲ្យបងប្អូនប្រជាពលរដ្ឋទៅពិនិត្យឈាមរកមេរោគអេដស៍ ផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋទប់វិធីទប់ស្កាត់កុំឲ្យឆ្លងមេរោគអេដស៍"។
បន្ទាប់ពីមានការជំរុញពីសំណាក់ឯកឧត្ដម អៀង មូលី រួចមកលោក ខេមរៈ សិរីមន្ត និង ទេព បូព្រឹក្ស ក្នុងនាមជា ឯកអគ្គរាជទូតសុច្ឆន្ទៈ បានលើកឡើងថា ពួកគេទាំងពីរ និងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីចែកចាយចំណេះដឹងមួយចំនួនបង្ការមិនឲ្យឆ្លងមេរោគអេដស៍ទៅកាន់បងប្អូនជាពិសេស មិត្តយុវវ័យតែម្ដង។
ខេមរៈ សិរីមន្ត បន្តថា ៖" ខ្ញុំសូមឲ្យយុវវ័យទាំងអស់គ្នាទៅធ្វើ តេស្តឈាមរកមេរោគអេដស៍ ដើម្បីឲ្យដឹងថា ពួកយើងគ្មានមេរោគអេដស៍ ឬអត់ បើធ្វើតេស្តឈាមហើយឃើញថា មានត្រូវទៅទទួលថ្នាំ បើគ្មានមេរោគអេដស៍ ដោយការពារខ្លួនប្រើប្រាស់ស្រោមអនាម័យ សម្រាប់ប្អូនៗយុវវ័យកុំឆាប់ប្រឡូកក្នុងការរួមភេទ"។
គួរបញ្ជាក់ថា នេះជាលើកទី១ ដែល លោក ខេមរៈ សិរីមន្ត និង កញ្ញា ទេព បូព្រឹក្ស បានទទួលប័ណ្ណសរសើរពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ទស្សនាសកម្មភាព ខេមរៈ សិរីមន្ត និង ពេទ បូព្រឹក្ស ទទួលបានប័ណ្ណសរសើរនៅព្រឹកមិញទាំងអស់គ្នា៖