​និស្សិត​​កម្ពុជា​ជាង​១​ពាន់​នាក់​ធ្លាប់​​​​បាន​ទៅ​សិក្សា​នៅ​ជប៉ុន​តាម​រយៈ​អាហារូបករណ៍​ MEXT​ ​​​​

  • 2017-05-05 08:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​​ទល់​នឹង​ឆ្នាំ​ ២០១៧​ នេះ​ ​មាន​និស្សិត​កម្ពុជា​​ប្រមាណ​ ​ជាង​១,០០០​នាក់​ហើយ​ ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​​សកលវិទ្យាល័យ​នានា​របស់​ប្រទេស​ជប៉ុន​ ​តាម​រយៈ​អាហារូបករណ៍​​ដែល​ផ្ដល់​ដោយ​ក្រសួង​អប់​រំ​របស់​ប្រទេស​ជប៉ុន​ដែល​ហៅ​កាត់​ថា​​ MEXT​។

​​​តាម​រយៈ​​បទ​បង្ហាញ​ស្ដី​ពី​អាហារូបករណ៍​MEXT​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉​ កាល​ពី​ល្ងាច​​ម្សិល​មិញ​នេះ​​ ​​​​​លេខា​ទី​១​នៃ​ស្ថាន​ទូត​ជប៉ុន​​គឺ​​លោក​ ​យូ​មី​ ​ស៊ូ​ហ្សឺ​គី​ ​​បាន​​បញ្ជាក់​ថា​ ​ស្ថានទូត​ជប៉ុន​​នឹង​ចាប់​ផ្ដើម​បើក​​ឱកាស​អោយ​សិស្ស​ និស្សិត​អាច​​ដាក់​ពាក្យ​ស្មើ​សុំ​អាហារូបករណ៍​នេះ​សម្រាប់​ឆ្នាំ​ ២០១៨​នេះ​។​ ​ក្នុង​នោះ​មាន​ទាំង​អាហារូបករណ៍​ តាម​រយៈ​កម្មវិធី​ MEXT Scholarship និង ​តាម​រយៈ​កម្មវិធី​ ASJA Scholarship​។​ ​អាហារូបករណ៍​ទាំង​​ពីរ​នេះ​សម្រាប់​​អោយ​និស្សិត​បន្ត​ការ​សិក្សា​ ​ថ្នាក់​ឧត្ដមសិក្សា​ ​ក្រោយ​ឧត្ដម​សិក្សា​ ថ្នាក់​មធ្យម​សិក្សា​បច្ចេកទេស​ និង ​ថ្នាក់​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​​នៅ​ឯ​សកល​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​ជប៉ុន​។​

មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​​ពី​សំណាក់​​អតីត​​និស្សិត​​​បញ្ចប់​ការ​សិក្សា​​នៃ​អាហារូបករណ៍​ MEXT​ និង​ ASJAS​ ផង​ដែរ​ ​ដែល​ពាក់​ព័ន្ធ​​ទៅ​នឹង​ការ​សិក្សា​ វប្បធម៌​នៃ​ការ​​​រស់​នៅ​ ការ​ប្រាស្រ័យ​ទាក់ទង​ និង ​ការ​លំបាក​នានា​​នៅ​ឯ​ប្រទេស​ជប៉ុន​ជា​ដើម​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​ ២០១៧​ កន្លង​ទៅ​មាន​ បេក្ខជន​ដាក់​ពាក្យ​ប្រឡង​សរុប​ចំនួន​​១២៥២​ រូប​ ប៉ុន្តែ​ អាច​ជាប់​ស្ថាពរ​សម្រាប់​អាហារូបករណ៍​នេះ​មាន​ត្រឹម​តែ​ ២៦​ រូប​ប៉ុណ្ណោះ​។​ ​

សម្រាប់​ព័ត៌មាន​លម្អិត​ស្ដី​ពី​ការ​ដាក់​ពាក្យ​​ស្មើ​សុំ​អាហារូបករណ៍​ទាំង​​នេះ​ អាច​ទាក់​ទង​បាន​តាម​រយៈ​៖​

Embassy of Japan in Cambodia,

Culture and Information section,

Scholarship Advisor : Tel: 023 217 161(Ext.1123)

Email: scholarship.jpn@pp.mofa.go.jp

Office Hour: 8:15-12:00

ឬ​ អាច​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ​​៖​ ចុច​ត្រង់​នេះ​

អត្ថបទ៖ ចន្ថា