គម្លាតរវាងតម្លៃទូរសព្ទ Samsung និង Apple កើន​ឡើង​កាន់​តែ​ខ្លាំង

  • 2017-05-05 14:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​ថ្មីរបស់ Strategy Analytics បាន​បង្ហាញ​ថា​គម្លាត​ខុស​គ្នា​រវាង​តម្លៃ​លក់​ជា​មធ្យម​នៃទូរសព្ទរបស់ Samsung និង Apple មាន​ការ​កើន​ឡើង​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នា ២០១៦។ តម្លៃ​លក់​ជា​មធ្យម​របស់ iPhone គឺ ៦៩២ ដុល្លារ ចំណែក Samsung មាន​តម្លៃ​ជា​មធ្យម​ត្រឹម ២២៧ ដុល្លារ​ប៉ុណ្ណោះ។

នេះ​មាន​ន័យ​ថា​គម្លាត​រវាង​តម្លៃ​លក់​ជា​មធ្យម​របស់​ក្រុមហ៊ុន​ទាំង​ពីរ​គឺខុសគ្នា​ដល់ ៤៦៥ ដុល្លារ​ដែល​ជា​កំណត់​ត្រា​ថ្មី​មួយ។ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ព្រោះ​ថា​ក្រុមហ៊ុន​យក្ស​ទាំងពីរមាន​យុទ្ធសាស្ត្រជំនួញខុសគ្នា។ Apple តែង​តែ​ផ្ដោត​លើ​ការ​​ផលិត​ស្មាតហ្វូន​កំពូលដែល​ពេល​ចេញ​ថ្មី​ម្ដងៗមាន​ត្រឹម ២ ម៉ូដែល​ប៉ុណ្ណោះ។ ដោយ​ឡែក Samsung វិញ​សម្រុក​លើ​ការ​ផលិត​ស្មាតហ្វូន​គ្រប់​ប្រភេទ ដែល​មាន​កម្រិត​តម្លៃ​ខុស​ៗគ្នា ហេតុ​នេះ​ហើយ​ទើប​តម្លៃ​លក់​ជា​មធ្យម​មាន​ការ​ធ្លាក់​ចុះ​ពី​មួយឆ្នាំទៅមួយឆ្នាំ។

កាលពីឆ្នាំ ២០១២ តម្លៃ​លក់​ជា​មធ្យម​​របស់ Samsung គឺ ៤៣៨ ដុល្លារ ចំណែក Apple មាន​តម្លៃ​លក់​ជា​មធ្យមប្រហែល ៦០០ ដុល្លារ​ក្នុង​ឆ្នាំ​ដូចគ្នា៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី