វីដេអូ Render HTC U 11 ជួយ​មើល​ស្អាត ឬ​មិន​ស្អាត?

  • 2017-05-06 02:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

91 Mobiles និង​ គណនី​ Twitter ឈ្មោះ​ @OnLeaks ​បាន​បញ្ចេញ​វីដេអូ Render ថ្មី​មួយ​ដែល​ជឿ​ថា​ជា​រូបរាង​របស់​ HTC U 11។

ចចាមអារ៉ាម​ផ្សាយ​ថា​ HTC U 11 ជា​ស្មាតហ្វូន​មាន​តួ​ខ្លួន​អាច​ច្របាច់​បាន​ដើម្បី​បញ្ជា​លើ​មុខងារ​មួយ​នេះ​ហេតុ​នេះ​ហើយ​ទើប​កម្រាស់​ផ្នែក​ខាង​លើ​មាន​សភាព​ក្រាស់​ជាង​កម្រាស់​ផ្នែក​ខាង​ក្រោម។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​នៃ​វីដេអូ Render គឺ​ឃើញ​ថា​ HTC U 11 មិន​មាន​រន្ធ​ដោត​កាស​ 3.5mm ឡើយ។

ដោយ​ឡែក​លក្ខណៈ​សម្បត្តិ​របស់​ HTC U 11 គេ​ជឿ​ថា​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 835, RAM ទំហំ​ 6 GB និង អាច​បន្ថែម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​បាន​ដល់​ 128 GB តាម​មេមូរី​កាត។ ចំពោះ​កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ 12 MP និង ខាង​មុខ​កម្រិត​ 16 MP, ប្រើ​រន្ធ​ USB Type-C, ទំហំ​ថ្ម​ 3000 mAh និង​ ដើរ​ដោយ​ Android 7.1 Nougat។

ការ​រៀប​រាប់​ខាង​លើ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ លក្ខណៈ​សម្បត្តិ​ផ្លូវ​ការ​នឹង​បង្ហាញ​នៅ​ក្នុង​ថ្ងៃ​ទី​ ១៦ ខែ​​ឧសភា​ នេះ​ហើយ៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង