តម្លៃ​ទិន្នន័យ​លើ​អ៊ីនធឺណិត​ ​ឡើង​ខ្ពស់​ជាង​​តម្លៃ​ប្រេង​ឆៅ

  • 2017-05-07 08:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេង​ឆៅ​ដែល​ធ្លាប់​ស្ថិត​នៅ​លំដាប់​កំពូល​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ប្រែប្រួល​បាន​ធ្លាក់​ដំណែង​ ​ក្រោយ​ការ​រក​ឃើញ​ថ្មី​បង្ហាញ​ថា​ទិន្នន័យ​តាម​បណ្ដាញ​អ៊ីនធឺណិត​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក។

ស្ថានីយ​បូម​ប្រេង

គិត​ត្រឹម​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​ ​២០១៧​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដែល​រក្សា​ទិន្នន័យ​តាម​អ៊ីនធឺណិត​មាន​ដូច​ជា​ ​Alphabet (ក្រុមហ៊ុន​មេ​របស់​ ​Google), Amazon, Apple, Facebook​ ​និង​ ​Microsoft​ ​អាច​រក​ចំណូល​បាន​ប្រមាណ​ ​២៥​ ​ពាន់​លាន​ដុល្លារ​ ​(សរុប​ទាំង​ ​៥​ ​ក្រុមហ៊ុន)។

ក្នុង​នោះ​ដោយ​យោង​តាម​វិបសាយ​សេដ្ឋកិច្ច​ ​The Economist​ ​បង្ហាញ​ថា​ ​ពាក់​កណ្ដាល​នៃ​លំហូរ​សាច់​ប្រាក់​ក្នុង​ការ​ទិញ​ទំនិញ​អនឡាញ​នៅ​សហរដ្ឋអាមេរិក​ ​គឺ​ ​Amazon​ ​ជា​អ្នក​ទទួល​បាន​ ​ខណៈ​ ​Google​ ​និង​ ​Facebook​ ​ស្ទើរ​តែ​ក្ដោប​យក​ទាំង​ស្រុង​លើ​កម្រៃ​នៃ​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​សហរដ្ឋអាមេរិក​ ​កាល​ពី​ឆ្នាំ​ ​២០១៦។

សារៈសំខាន់​ ​និង​ការ​ខ្វះ​មិន​បាន​នៃ​បច្ចេកវិទ្យា​ ​ក៏​ដូចជា​ទិន្នន័យ​លើ​អ៊ីនធឺណិត​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ ​និង​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​មនុស្ស​ ​ខណៈ​ប្រេង​ឆៅ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ថមថយ​តម្លៃ​ ​ហើយ​អនាគត​អាច​នឹង​ឈាន​ដល់​អស់​តម្លៃ​ ​នៅ​ពេល​ដែល​បច្ចេកវិទ្យា​ម៉ាស៊ីន​អគ្គិសនី​ ​ឬ​អ៊ីដ្រូហ្សែន​កាន់​តែ​សម្បូរ​បែប។

ទន្ទឹម​នោះ​ ​ដោយ​មើល​លើ​ទីផ្សារ​ភាគហ៊ុន​ធំ​ៗ​តាម​ប្រទេស​មហាអំណាច​ ​គេ​ដឹង​ថា​វា​ជា​កត្តា​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ ​ខណៈ​រាល់​ប្រតិបត្តិការ​នានា​នៅ​ក្នុង​ទីផ្សារ​នេះ​ ​គឺ​ពឹង​ផ្អែក​លើ​ទិន្នន័យ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត៕

ប្រភព៖ The Economist   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី