អាថ៌កំបាំងទើបធ្លាយ Michael Jackson បានផ្ញើសំបុត្រទៅកូនស្រី និងមិត្តភ័ក្តិពេលដឹងថាខ្លួននឹងត្រូវគេសម្លាប់
- 2017-05-08 02:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងទើបធ្លាយ Michael Jackson បានផ្ញើសំបុត្រទៅកូនស្រី និងមិត្តភ័ក្តិពេលដឹងថាខ្លួននឹងត្រូវគេសម្លាប់
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុបMichael Jackson បានទាយដឹងថាខ្លួននឹងត្រូវគេសម្លាប់ តាមរយៈសំបុត្រដែលខ្លួនសរសេរទៅមិត្តភក្តិ និងសមាជិកគ្រួសារមុននឹងស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិតកាលពីឆ្នាំ ២០០៩។
សំបុត្រនោះត្រូវបានគេជឿជាក់ថា បានផ្ញើទៅមនុស្សជាច្រើននាក់ដូចជា កូនស្រីរបស់ Michael គឺ Paris Jackson និងប្អូនស្រី La Toya ដែលបានប្រាប់ថា តារាចម្រៀងរូបនេះត្រូវគេសម្លាប់។ នៅក្នុងសារដែលផ្ញើទៅមនុស្សទាំង១៣នាក់នោះ លោកបានសរសេរថា៖ "គេព្យាយាមសម្លាប់ខ្ញុំ ហើយ ខ្ញុំភ័យខ្លាចណាស់ចំពោះជីវិតរបស់ខ្ញុំ។"
បញ្ហានេះត្រូវបានបង្ហាញឲ្យដឹងជាលើកដំបូងដោយអ្នកជំនួញសញ្ជាតិអាល្លឺម៉ង់លោក Michael Jacobshagen អាយុ ៣៤ ឆ្នាំ ដែលជាមិត្តភក្តិជាងពីរទសវត្សជាមួយនឹងតារាចម្រៀងរូបនេះ ពីកិច្ចសម្ភាសន៍មួយជាមួយលោកស្រី Daphne Barakនៅក្នុងកម្មវិធី Australian TV Show កាលពីយប់ថ្ងៃអាទិត្យ។
លោក Jacobshagen ប្រាប់លោកស្រី Barak ថាតារាចម្រៀង Michael Jackson ទាក់ទងតាមទូរស័ព្ទទៅខ្លួនទាំងយំពីទីក្រុង Las Vegas។ នៅពេលដែលតារារូបនេះរៀបចំខ្លួនដើម្បីទៅសម្ដែងនៅទីក្រុង London ប៉ុន្តែអង្វរឲ្យមិត្តរបស់លោកធ្វើដំណើរពីប្រទេសអាល្លឺម៉ង់មកសហរដ្ឋអាមេរិកដើម្បីបានជាគ្នា។
Michael Jackson មិនបានបញ្ជាក់ថា "គេ" អ្នកដែលចង់សម្លាប់លោកនោះជាអ្នកណាទេ។ ប៉ុន្តែមានអ្នកខ្លះសង្ស័យទៅលើអ្នករៀបចំខនសឺត AEG ដែលរៀបចំខនសឺតនៅទីក្រុង London ដែលតារារូបនេះនឹងត្រូវសម្ដែង។
លោកធ្លាប់បាននិយាយថា៖ "AEG ផ្ដល់សម្ពាធច្រើនណាស់មកកាន់ខ្ញុំ... ខ្ញុំភ័យខ្លាចនឹងអាយុជីវិតរបស់ខ្ញុំ"។ បន្ទាប់មកគេប្រទះឃើញតារារូបនេះស្លាប់ប៉ុន្មានអាទិត្យក្រោយ៕