តួឯករឿង "Home Alone” ស្និទ្ធស្នាលជាមួយ​កូន Michael Jackson ដល់ម្លឹង

  • 2017-05-09 02:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ តួ​ឯក​ក្នុង​រឿង​ "Home Alone” លោក Macaulay Culkin បាន​ចំណាយ​ជាច្រើន​កាលពីសប្ដាហ៍​កន្លង​ទៅ​ជាមួយ​កូន​ស្រី​របស់​ស្ដេច​ចម្រៀង​ប៉ុប​ Michael Jackson ដែល​ត្រូវ​ជា​កូន​ធម៌​របស់​លោក​។

ថ្មីៗនេះតារា​សម្ដែង​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ​ ហាក់ដូចជានិយមស្ទាយល៍​កាលីបៗជាមួយ​អាវ​ស្បែក​ខាង​ក្រៅ​ និង​ ខោ​ខោប៊ូយ​រឹប​យ៉ាង​សង្ហា​។

បើនិយាយ​ពី​ទំនាក់ទំនងរបស់ Macaulay និងកូនស្រី​ Michael Jackson (Paris Jackson) វិញ ក្នុងនាម​ជាឪពុកធម៌ លោកបាន​ចំណាយ​ពេល​ជា​ច្រើន​នាង​ ហើយ​ពួកគេ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ នេះបើយោងតាមរូបភាព​ដែល​ Paris បាន​បង្ហោះ​លើ​ Instagram ។

មិន​ចំពោះ​តែ​ Paris ទេ​ ពោល​តារា​ប្រុស​រូប​នេះ​ក៏​ជា​ឪពុក​ធម៌​របស់​កូន​ ២នាក់​ទៀត​របស់​ Michael គឺ​ Michael Jr. និង​ Prince ដែរ​ នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ទំនាក់ទំនង​របស់​ Macaulay និង Michael ពិតជា​ជិតស្និទ្ធខ្លាំង​ណាស់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី