ផ្ដើម​ប្រលូក ៧ ឆ្នាំ​ SAMSUNG ប្រកាស​បង្ហាញ​ស្មាតហ្វូន​បាន ១០៦ ម៉ូដែល​ហើយ​!

  • 2017-05-09 02:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ស្រាវជ្រាវ​ពី​គេហទំព័រ​ Wikipedia ក្រោយ​ពេល​ដែល​ SAMSUNG បាន​ប្រលូក​ចូល​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​កាល​ពី​ឆ្នាំ ២០០៩ មក​ទល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​ជាង​ ៩ ឆ្នាំ​ហើយ​។

ក្នុង​នោះ​ពួក​គេ​បាន​បង្ហាញ​ស្មាតហ្វូន​ជា​ច្រើន ខណៈ​ដែល​ Sabay បាន​រាប់​ផ្ទាល់​ចេញ​ពី​គេហទំព័រ​ខាង​លើបង្ហាញ​ឱ្យ​ដឹង​ថា ​ចំពោះ​ស្មាតហ្វូន​​គឺ​មាន ១០៦ ម៉ូដែល​ហើយ រី​ឯ​ Tablet មាន​ប្រហែល ៣៦ ម៉ូដែល​ ក្នុង​នោះ​យើង​រាប់​បញ្ចូល​ទាំង​អស់​មិន​ថា​ត្រកូល S,A,C,E,J, Note, On និង​ Y បន្ថែម​ទាំង​កន្ទុយ​ Plus និង​ Edge ទៀត​ផង​​។

ចំនួន​សរុប​នៃ​ស្មាតហ្វូន​ទាំង​នេះ បើ​តាម​ការ​ដឹង​ឆ្នាំ​ខ្លះ​ SAMSUNG ធ្លាប់​បាន​ប្រកាស​បង្ហាញ​ស្មាតហ្វូន​ដល់​ទៅ​ជាង ២០ ម៉ូដែល​ឯណោះ​ក្នុង​មួយ​​ឆ្នាំ ប៉ុន្តែ​​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​យ៉ាង​ច្រើន​ ១០ ម៉ូដែល​អី​ប៉ុណ្ណឹង​ឯង ព្រោះ​ដូច​ជា​ត្រកូល E, ON និង Y មិន​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​ទីផ្សារ​សកលលោក​ ផ្ទុយ​ទៅ​វិញ​បើ​តាម​ការ​ចាប់​អារម្មណ៍​ខ្ពស់​បំផុត​គឺ​មាន​តែ​ត្រកូល S,A, Note និង​ J ប៉ុណ្ណោះ​។

ប្រភព៖ Wikipedia   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី