​សម្ដេច​តេជោ ​ហ៊ុន សែន ជំរុញ​ឱ្យ​អ្នក​រកស៊ី​សង់​ផ្ទះ​តម្លៃ​ថោក លក់​ឱ្យ​មន្ត្រី​រាជការ​​

  • 2017-05-09 02:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ អគារ​សាលា​ខេត្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំរុញ​ឱ្យ​អ្នក​រកស៊ី​ទាំង​ឡាយ​ ​មក​សង់​ផ្ទះ​តម្លៃ​ថោក ​លក់​ឱ្យ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ទូទៅ​​ តាម​រយៈ​ការ​បង់​រំលស់​​។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាង​ច្នេះ​ថា​៖ ​"ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​រកស៊ី ខ្ញុំ​នឹង​មក​សង់​ផ្ទះ​តម្លៃ​ថោក​នៅ​ទី​នេះ លក់​ឱ្យ​មន្ត្រី​រាជការ​ តាម​រយៈ​ការ​បង់​រំលស់​ ព្រោះ​នៅ​ទី​នេះ​ជា​ទី​តាំង​ល្អ​បំផុត"​។ សម្ដេច ហ៊ុន សែន ​ថ្លែង​បន្ត​ទៀត​ថា អ្នក​រកស៊ី​ទាំង​ឡាយ គួរ​មក​សិក្សា​លើ​ទី​ផ្សារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ អាច​សាងសង់​ជា​សណ្ឋាគារ​ក៏​បាន​ ព្រោះ​ខេត្ត​នេះ ជា​ទឹក​ដី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​ គួរ​ឱ្យ​ចាប់​អារម្មណ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អគារ​សាលាខេត្ត អគារ​រដ្ឋបាល និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ នៅ​ក្នុង​ទី​រួម​ខេត្ត​ត្បូង​ឃ្មុំ ទើប​សាង​សង់​រួចរាល់​ថ្មីៗ​នេះ បន្ទាប់​ពី​ខេត្ត​មួយ​នេះ​បាន​កាត់​ចេញ​ ពី​ខេត្ត​កំពង់​ចាម​។ ​សម្ដេច​ ហ៊ុន សែន សង្ឃឹម​ថា ទៅ​ថ្ងៃ​ខាង​មុខ​ខេត្ត​ត្បូង​ឃ្មុំ​ នឹង​មាន​ការ​រីក​ចម្រើន​ខ្លាំង​មិន​ខាន​៕

អត្ថបទ៖ វឌ្ឍនៈ