“ខូច​ចិត្ត​អាជីព" ភាពយន្ត​ផ្អែម​ល្ហែម​សម្ពោធ​ល្ងាច​នេះ​ហើយ!

  • 2017-05-09 04:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃ​ថ្មី​ពី​អ្នក​និពន្ធ​ "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ត្រៀម​ដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​ល្ងាច​នេះ​នៅ​រោងភាពយន្ត​ លេជេន ស្ទឹងមានជ័យ។

នេះ​ជា​ស្នាដៃ​ទី​៣​ហើយ​របស់​អ្នក​និពន្ធ​ ស៊ា រស្មី ដែល​ស្នាដៃ​២​រឿង​កន្លង​មក​សុទ្ធ​តែ​ទទួល​បាន​ភាព​ជោគជ័យ​​គឺ​រឿង "អូន​ជា​ការ​ចងចាំ​បង" ជា​ពិសេស​​គឺ​ "សិស្ស​ប្អូន​សំណព្វ​ចិត្ត" តែ​ម្ដង។ ​ល្ងាច​នេះ​ស្នាដៃ​ទី​៣​របស់​អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ​នឹង​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​គឺ​រឿង​ "ខូច​ចិត្ត​អាជីព" ដោយ​រឿង​នេះ​ដែរ​គឺ​​តារា​ស្រី សុខ សោម៉ាវត្តី និង កីឡាករ​បាល់​ទាត់ លី វ៉ាហេត គ្រង​តំណែង​តួ​ឯក។ រឿង​នេះ​ក៏​មាន​ការ​ទន្ទឹង​រង់​ចាំ​អស់​រយៈពេល​យ៉ាង​យូរ​មក​ហើយ​​សម្រាប់​អ្នក​គាំទ្រ។

​រឿង​ ​​​​"ខូច​ចិត្ត​អាជីព" នេះ​ដែរ លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock ​ធ្លាប់​មាន​ប្រសាសន៍​ថា ​រឿង​នេះ​ ​ចាយ​ទុន​ប្រហែល​៦​ម៉ឺន​ដុល្លារ​ ដែល​តួ​នីមួយៗ​ដែល​សម្ដែង​ក្នុង​រឿង​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​។ តួ​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ "ខូចចិត្ត​អាជីព" មាន​ដូចជា សុខ សោម៉ាវត្តី លី វ៉ាហេទ នាយ ចឺម ប៉េងប៉ោង នាយ តេឡេ និង​ តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត៕

អត្ថបទ៖ Samedy

អត្ថបទពេញនិយម