Torres និង​ Ronaldo ប៉ះ​សម្ដី​គ្នា​លើ​ទីលាន​មួយ​ប្រាវ​មុន​អាជ្ញាកណ្ដាល​បំបែក​

  • 2017-05-11 02:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​ប្រកួត​ដែល​ Atl Madrid យក​ឈ្នះ​ Real Madrid ២-១​ មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ​រវាង​តារា​ជើង​ចាស់​ពីរ​រូប​គឺ Fernando Torres និង​ Cristiano Ronaldo។

Torres និង​ Ronaldo មិន​ដែល​ត្រូវ​គ្នា​ទេ​តាំង​ពី​ពេល​ពួក​គេ​ប្រកប​អាជីព​បាល់ទាត់​​នៅ​អង់គ្លេស​ ដោយ​ម្នាក់​លេង​នៅ Liverpool ហើយ​ម្នាក់​ទៀត​លេង​នៅ Manchester United ហើយ​កាល​ពី​យប់​មិញ​ គូ​ប្រជែង​ទាំង​ពីរ​បាន​ប៉ះ​គ្នា​សារ​ជា​ថ្មី​តែ​ត្រឹម​ការ​បោះ​ពាក្យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។

បើ​តាម​ Marca កាសែត​​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា នៅ​ពេល​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ឈរ​ទៅ​ក្បែរ​គ្នា​ Torres បាន​សួរ​ទៅ​ Ronaldo ថា "ចង់​យ៉ាង​ម៉េច​​?” ហើយ​ Ronaldo តប​វិញ​ "ត្រឡប់​ទៅ​ផ្ទះ​ទៅ​​អា​ចង្រៃ​"។ ភ្លាម​ៗ​អាជ្ញា​កណ្ដាល​ក៏​បាន​បំបែក​ពួក​គេ​ តែ​មុន​នឹង​ចាក​ចេញ​ Torres បាន​ឆ្លៀតជេរ​ Ronaldo ចុង​ក្រោយ​ថា "Son of a b*tch"៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន