Chompoo និងស្វាមី សាទរខួបរៀបការ២ឆ្នាំ ជាមួយអំណោយដ៏អស្ចារ្យ
- 2017-05-11 04:04:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chompoo និងស្វាមី សាទរខួបរៀបការ២ឆ្នាំ ជាមួយអំណោយដ៏អស្ចារ្យ
ចន្លោះមិនឃើញ
ជាសុភមង្គលដ៏រីករាយរបស់តារាសម្ដែងថៃដ៏ល្បី Chompoo Araya និងស្វាមី ខណៈកំពុងត្រៀមខ្លួនស្វាគមន៍កូនប្រុសភ្លោះដែលនឹងមកកាន់ពិភពលោកនៅពេលខាងមុខ។
គូស្វាមី ភរិយាមួយគូនេះ តែងធ្វើឲ្យអ្នកស្រលាញ់គាំទ្ររំភើបចិត្តចំពោះ ស្នេហាដ៏ជ្រាលជ្រៅផ្អែមល្ហែម ដែលពួកគេផ្ដល់ឲ្យគ្នា។ ដោយឡែកកាលពីម្សិលមិញ ពួកគេបានបង្ហោះរូបភាពស្របពេលគ្នា លើគណនី Instagram រៀងខ្លួន។
រូបភាពនោះ បង្ហោះឡើងដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ២ឆ្នាំរបស់ពួកគេ ហើយក៏បង្ហាញពីអារម្មណ៍រំភើបនឹងអំណោយដ៏អស្ចារ្យដែលទទួលបានពេលនេះគឺ កូនប្រុសភ្លោះក្នុងផ្ទៃអ្នកម្ដាយតារាសម្ដែងរូបនេះផងដែរ៕