មិនគួរជឿ! ស្ត្រីម្នាក់សម្រាលកូន​បានទម្ងន់ជាង ៧គីឡូក្រាម

  • 2017-05-11 07:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជន​ជាតិ​នូវែលហ្សេឡង់​ម្នាក់​បាន​សម្រាល​​​កូន​ទម្ងន់ ៧,៤​គីឡូក្រាម គឺ​ជិត​ស្មើ​ពីរ​ដង​នៃ​ទារក​ទើប​កើត​ធម្មតា​ និង​បណ្ដោយ​ខ្លួន ៥៧​សង់ទីម៉ែត្រ​ វែង​ជាង​ទារក​ធម្មតា ៧សង់ទីម៉ែត្រ។

ដំបូង​ឡើយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ​កូន​នេះ​នឹង​ធំ​ខុស​ធម្មតា​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ក្មេង​ភ្ញាក់​ផ្អើល​ខ្លាំង។​ ​ដល់​ពេល​​គ្រប់​ខែ ​​មើល​ស្ថាន​ភាព​ពោះ​ធំ​ខុស​ប្រក្រតី គ្រូពេទ្យ​សម្រេច​វះកាត់​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ Wellington Hospital នៃ​ទីក្រុង Wellington បន្ទាប់​ពី​ព្យួរ​សេរ៉ូម​​ម្ដាយ​អស់ ៣​ម៉ោង។

បើ​តាម​ប្រភព​សារព័ត៌មាន​ន​នូវែលហ្សេឡង់​ Stuff បាន​ផ្សាយ​ថា ឪពុក​ម្ដាយ​ទារក​មិន​ខ្ពស់ និង​មាឌ​ធំ​ទេ ហើយ​ពួក​គាត់​ក៏​ឆ្ងល់​​ដែរ​ហេតុ​អ្វី​កូន​ពួក​គាត់​ធំ​យ៉ាង​នេះ។ ប៉ុន្តែ​គាត់​ប្រាប់​ថា កូន​ប្រុស​បង​ពេល​កើត​ក៏​​ថ្លោស​ដែរ គឺ​ទម្ងន់ ៥,៤គីឡូក្រាម។

បើ​​គេ​ក្រឡេក​ទៅ​មើល​កំណត់​ត្រា​​ Guinness World Record វិញ ទារក​​កើត​​ក្នុង​ឆ្នាំ ១៨៧៩ សញ្ជាតិ​កាណាដា​​ ជា​ម្ចាស់​កំណត់​ត្រា​ពិភព​លោក​ គឺ​ទម្ងន់ ១០,៦​គីឡូក្រាម និង​បណ្ដោយ​ខ្លួន ៧៦,២សង់ទីម៉ែត្រ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ