នេះ​តម្លៃ​ Toyota C-HR រថយន្តលក់​ដាច់​បំផុត​នៅ​ជប៉ុន​

  • 2017-05-12 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ចេញ​លក់​បាន​ប្រមាណ​ ៤ ខែ​ ប៉ុន្តែ​ C-HR ជា​រថយន្ត​ដែល​លក់​ដាច់​បំផុត​របស់​ក្រុមហ៊ុន​ Toyota សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​ ដោយ​លក់​ចេញ​បាន​សរុប​ ១៣ ១៦៨ គ្រឿង។

​​​​​​​​​​​​Toyota C-HR មាន​ពីរ​ប្រភេទ​គឺ​ 2-Wheel Drive ម៉ាស៊ីន​​ Hybrid ដែល​មាន​តម្លៃ​ ២ ៦៤៦ ០០០ យេន (ប្រហែល​ ២៣ ១០០ ដុល្លារ) និង 4-Wheel Drive ម៉ាស៊ីន​ធម្មតា​តម្លៃ​ ២ ៥១៦ ៤០០ យេន (ប្រហែល​ ២២ ០០០ ដុល្លារ)។ រថយន្ត​ដ៏​ប្រណិត​នេះ​មិន​ទាន់​មាន​លក់​ទូលំទូលាយ​លើ​ពិភពលោក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​​រថយន្ត​ជប៉ុន​នេះ​គ្រោង​​ចែក​ចាយ​ C-HR ទៅ​កាន់​ទីផ្សារ​​ ១០០ ប្រទេស​​ដើម្បី​បំពេញ​តាម​តម្រូវ​ការ៕

​​​ ​​​​​​​​​​​

ប្រភព៖ CarandDriver   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម