អេម​ខ្លាំង! បង​ប្អូន​មួយ​គូ​នេះ ចេញ​វីដេអូ​ពិសេស​ជូន​ពរ​អ្នក​ម្ដាយ​ទូទាំង​ពិភព​លោក(វីដេអូ)

  • 2017-05-14 02:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ម្ដាយ​របស់​ខ្លួន​ទេ ក្នុង​ទិវា​គុណ​មាតា​នេះ ទេព បូព្រឹក្ស​ និង​ប្អូន​ប្រុស បាន​ផ្ញើ​សារ​​យ៉ាង​ផ្អែម​ល្ហែម​​​តាម​ Sabay ទៅ​កាន់​មាតា​ទាំង​អស់​ទូទាំង​ពិភព​លោក​នៅ​ព្រឹក​នេះ​តែ​ម្ដង។​

ក្នុង​វីដេអូ​មួយ​ដែល​ផ្ដើម​ដោយ​ពាក្យ "Happy Mother Day” បូព្រឹក្ស​ និយាយ​ថា៖ "​សូម​ឲ្យ​អ្នក​ម្ដាយ​ទាំង​អស់​នៅ ទូទាំង​ពិភព​លោក​មាន​សុខភាព​ល្អ​ ​សម្រស់​កាន់​តែ​ស្អាត មាន​អាយុវែង សម្រេច​គ្រប់​ភារកិច្ច" ។

នាង​ក៏​មិន​ភ្លេច​ថ្លែង​ទៅ​កាន់​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​ដែរ​ថា៖ "និង​សូម​ជូន​ពរ​ឲ្យ​ម៉ាក់​ខ្ញុំ មាន​សុខភាព​ល្អ​ ​សម្រស់​កាន់​តែ​ស្អាត មាន​អាយុវែង!!!​នៅ​ជា​មួយ​កូន​ចៅ​ឲ្យ​បាន​យូរ​អង្វែង ហើយ​បើ​សិន​ជា​កូន​ធ្វើ​ខុស​ឆ្គង​ ដោយ​ប្រការ​ណា​មួយ​ដែល​កូន​មិន​ដឹង​ខ្លួន​ ខន្តី​អភ័យ​ទោស​កុំ​ខឹង​នឹង​ពួក​កូន ព្រោះ​ពេល​ខ្លះ​ពួក​កូន​នៅ​ក្មេង​ពេក​" បង​ប្អូន​ទាំង​២​សើច ។ អ្នក​ទាំង​២​និយាយ​ព្រម​គ្នា​ថា៖ "កូន​ស្រឡាញ់​ម៉ាក់!!!”

តោះ​ ទស្សនា​វីដេអូ​ខ្លី​របស់​ពួក​គេ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា